សហរដ្ឋអាមេរិកប្រាប់ថា ខ្លួនកំពុងពន្លឿនការនាំចេញអាវុធទៅកោះតៃវ៉ាន់

2025/03/10 11:19:07 pm        61

យោងតាមឯកអគ្គរដ្ឋទូតជាក់ស្ដែងប្រចាំទីក្រុងតៃប៉ិ បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើនល្បឿនដល់ការដឹកជញ្ជូនអាវុធទៅកាន់កោះតៃវ៉ាន់ ជាការអត្ថាធិប្បាយដែលទំនងជាជួយបំបាត់ការព្រួយបារម្ភរបស់មន្ត្រី នៅទីក្រុងតៃប៉ិ បន្ទាប់ពីរដ្ឋបាលរបស់លោក Donald Trump ផ្អាកជំនួយយោធា សម្រាប់អ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Liberty Times នាយកវិទ្យាស្ថានអាមេរិក នៅកោះតៃវ៉ាន់ លោក Raymond Greene បាននិយាយថា៖ «យើងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីបង្កើនល្បឿននៃពេលវេលាដឹកជញ្ជូន ពិសេសសម្រាប់គ្រឿងយុទ្ធោបរណ៍ដែលទាក់ទងនឹងសង្គ្រាមមិនស៊ីមេទ្រីគ្នា ខណៈនេះមានសារៈសំខាន់ជាពិសេស សម្រាប់ការការពារដែនកោះតៃវ៉ាន់»។

លោកបានបន្ថែមនៅក្នុងបទសម្ភាសន៍នោះថា៖ «ប្រសិនបើសង្រ្គាមនៅអ៊ុយក្រែនឈានដល់ទីបញ្ចប់ គេរំពឹងថា យើងនឹងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់យើងទៅកាន់តម្រូវការការពាររបស់កោះតៃវ៉ាន់វិញ»។ យ៉ាងណាក្ដី សារព័ត៌មាននេះមិនបានឲ្យដឹងថា តើកិច្ចសម្ភាសន៍នេះត្រូវបានធ្វើឡើងពីពេលណានោះទេ។

គួបញ្ជាក់ថា កោះតៃវ៉ាន់ពឹងផ្អែកលើការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងប្រទេសចិន ដែលចង់នាំយកកោះប្រកាន់លទ្ធិប្រជាធិបតេយ្យមានប្រជាជនចំនួន ២៣លាននាក់ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន នៅថ្ងៃណាមួយ ដោយកម្លាំងយោធានឹងត្រូវបានប្រើប្រាស់ ប្រសិនបើចាំបាច់។ លំហូរនៃអាវុធធុនធ្ងន់អាមេរិកទៅកាន់កោះតៃវ៉ាន់ ត្រូវបានកម្រិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែសហរដ្ឋអាមេរិកបានផ្តោតលើការគាំទ្រអ៊ុយក្រែន បន្ទាប់ពីការលុកលុយពេញបន្ទុករបស់រុស្ស៊ី។

ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធារបស់ខ្លួន ចំពោះកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះរួមទាំងការធ្វើសមយុទ្ធធំៗជាច្រើនដង នៅជុំវិញកោះដ៏សំខាន់នេះផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm