សេចក្តីប្រកាសព័ត៌មានពីគេហទំព័រផ្លូវការរបស់នគរបាលខេត្ត នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា នគរបាលបានរកឃើញអាវុធនិងគ្រាប់រំសេវជាច្រើន រួមទាំងកាំភ្លើងយន្តធុនធ្ងន់ ពីខេត្ត Baghlan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីប្រកាសព័ត៌មាននេះ បានបន្តថា អាវុធទាំងនោះ ត្រូវបានរកឃើញ នៅក្នុងទីរួមខេត្ត Pul-e-Khumri និងតំបន់ជាប់គ្នា។
ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែម សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នគរបាលនឹងមិនអនុញ្ញាតឲ្យ នរណាម្នាក់រក្សាទុក ឬកាន់អាវុធខុសច្បាប់ឡើយ។
ក្នុងប្រតិបត្តិការស្រដៀងគ្នានេះ នគរបាល បានប្រមូលអាវុធរាប់សិបដើម និងគ្រឿងយុទ្ធោបករណ៍ ផ្សេងៗ ក្នុងខេត្ត Samangan ដែលនៅជិតខាង កាលពីប៉ុន្មានថ្ងៃកន្លងទៅ។