រុស្ស៊ីនិយាយថា ខ្លួនបណ្ដេញអ្នកការទូតអង់គ្លេសពីរនាក់ចេញ ពីបទចារកម្ម

2025/03/11 12:11:52 am        92

ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទថា ខ្លួនបានបណ្តេញ «អ្នកការទូត»ជនជាតិអង់គ្លេស ពីរនាក់ ពីបទសង្ស័យថា ធ្វើសកម្មភាពចារកម្ម។

ដោយប្រកាសពីការបណ្ដេញលេខាទី ២ របស់ស្ថានទូត និងស្វាមីរបស់លេខាទី១ សេវាសន្តិសុខ FSB របស់រុស្ស៊ី បាននិយាយថា ការងារប្រឆាំងការស៊ើបការណ៍ បានបង្ហាញពីវត្តមានចារកម្មអង់គ្លេស ដែលមិនបានប្រកាស នៅក្រោមការបិទបាំងរបស់ស្ថានទូតជាតិ។

សេវាសន្តិសុខនេះ បានបញ្ជាក់ថា អ្នកទាំងពីរ «បានផ្តល់ព័ត៌មានមិនពិតដោយចេតនា នៅពេលទទួលបានលិខិតអនុញ្ញាតឲ្យចូលប្រទេសរបស់យើង ដូច្នេះជាការរំលោភលើច្បាប់របស់រុស្ស៊ី»។

ចក្រភពអង់គ្លេស មិនបានឆ្លើយតបភ្លាមៗ ចំពោះការចោទប្រកាន់នេះទេ។

សេវាសន្តិសុខFSB បាននិយាយថា ក្រសួងការបរទេសរុស្ស៊ី បានដកហូតការទទួលស្គាល់របស់ពួកគេ ហើយបានបញ្ជាឲ្យពួកគេចាកចេញពីប្រទេសរុស្ស៊ី ក្នុងរយៈពេល ២សប្តាហ៍។

សេវាសន្តិសុខ បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ Telegram ថា ក្រសួងក៏បានកោះអញ្ជើញតំណាងស្ថានទូតពាក់ព័ន្ធនឹងការចោទប្រកាន់នេះផងដែរ។

ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងឡុងដ៍ ត្រូវមានភាពតានតឹង ដោយរឿងអាស្រូវចារកម្មពេញរយៈពេលនៃការកាន់អំណាចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

ចក្រភពអង់គ្លេស បានចោទប្រកាន់ទីក្រុងមូស្គូថា ជាអ្នកនៅពីក្រោយការធ្វើឃាតកាលពីឆ្នាំ ២០០៦ លើអតីតភ្នាក់ងាររុស្ស៊ី និងអ្នករិះគន់វិមានក្រឹមឡាំងលោក Alexander Litvinenko នៅក្នុងការវាយប្រហារដោយបំពុល នៅទីក្រុងឡុងដ៍។

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        38
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm