គណៈកម្មាធិការឧក្រិដ្ឋកម្មសេដ្ឋកិច្ចរបស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា ខ្លួនបានប្រមូលមកវិញនូវទឹកប្រាក់ជិត ៥០០លានដុល្លារ នៅក្នុងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តកាលពីឆ្នាំមុន និងធានាបាននូវការកាត់ទោសឧក្រិដ្ឋជនជាង ៤.000 នាក់ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីភ្នាក់ងារនេះ បានបង្កើតឡើងជាង ២ ទសវត្សរ៍កន្លងទៅ។
នីហ្សេរីយ៉ា ដែលជាប្រទេសផលិតថាមពលដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក បានតស៊ូអស់ជាច្រើនទសវត្សរ៍ជាមួយនឹងអំពើពុករលួយដ៏រ៉ាំរ៉ៃ ដែលជនជាតិនីហ្សេរីយ៉ាជាច្រើន និយាយថា រួមចំណែកដល់ភាពក្រីក្រ រីករាលដាល នៅក្នុងប្រទេសនេះ។
គណៈកម្មាធិការឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EFCC) ដែលស៊ើបអង្កេត និងកាត់ទោសករណីអំពើពុករលួយ ក្នុងប្រទេសនីហ្សេរីយ៉ា បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា ប្រាក់ដែលប្រមូលបានខ្លះ ត្រូវបានវិនិយោគឡើងវិញ នៅក្នុងគម្រោងរបស់រដ្ឋាភិបាល។
ប្រទេសនីហ្សេរីយ៉ា ជាប់ចំណាត់ថ្នាក់លេខ ១៤០ ក្នុងចំណោមប្រទេសចំនួន ១៨០ នៅលើសន្ទស្សន៍វាយតម្លៃចំពោះអំពើពុករលួយចុងក្រោយបង្អស់របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International)។


