អតីតប្រធានាធិបតីហ្វីលីពីន ប្រាប់ថា លោកនឹងព្រមឲ្យចាប់ចាប់ខ្លួន ប្រសិនបើ ICC ចេញដីកា

2025/03/11 12:31:51 am        87

អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយនៅឯទីក្រុងហុងកុងថា លោកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចាប់ខ្លួនណាមួយដែលអាចកើតមាន ចំពេលមានរបាយការណ៍ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានត្រៀមចេញដីកា ពាក់ព័ន្ធនឹង «សង្គ្រាមប្រឆាំងគ្រឿងញៀន» អស់រយៈពេលជាច្រើនឆ្នាំរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

គួររំលឹកថា «សង្គ្រាមប្រឆាំងគ្រឿងញៀន» គឺជាគោលនយោបាយយុទ្ធនាការដ៏សំខាន់ ដែលបានជួយរួមចំណែកឲ្យលោក Duterte ឡើងកាន់អំណាចក្នុងឆ្នាំ២០១៦ ក្នុងនាមបុគ្គលឯករាជ្យ ពោលគឺជាចៅហ្វាយក្រុងប្រឆាំងឧក្រិដ្ឋកម្ម ដោយបានអនុវត្តតាមការសន្យារបស់លោក ដែលបានធ្វើអំឡុងពេលមានសុន្ទរកថាយ៉ាងកាចមុះមុតថា នឹងមិនទុកជីវិតឲ្យពួកឈ្មួញគ្រឿងញៀនរាប់ពាន់នាក់នោះឡើយ។

នៅចន្ទ (ទី១០ ខែមីនា) នេះ ការិយាល័យរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Ferdinand Marcos Jr បានប្រាប់ឲ្យដឹងថា គ្មានទំនាក់ទំនងផ្លូវការណាមួយ ត្រូវបានទទួលពីនគរបាលអាំងទែប៉ូល (Interpol) នៅឡើយទេ ប៉ុន្តែបានលើកឡើងថា លោក Duterte អាចត្រូវបានប្រគល់ឲ្យ។

អ្នកនាំពាក្យរបស់ប្រធានាធិបតី លោកស្រី Claire Castro បានប្រាប់អ្នកសារព័ត៌មានថា៖ «អ្នកអនុវត្តច្បាប់របស់យើង បានត្រៀមរួចជាស្រេច ដើម្បីអនុវត្តតាមអ្វីដែលច្បាប់កំណត់ ប្រសិនបើដីកាចាប់ខ្លួនត្រូវតែចេញ ដោយសារការស្នើសុំពីស្ថាប័នអាំងទែប៉ូល»។

ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើលោក Duterte នឹងស្នាក់នៅក្នុងទីក្រុងហុងកុង ដែលគ្រប់គ្រងដោយប្រទេសចិន រយៈពេលយូរប៉ុន្មាននោះ ពោលគឺដែលមិនមែនជាភាគីរបស់ ICC។ លោក Duterte បាននៅក្នុងទីក្រុង ដើម្បីនិយាយនៅឯការជួបជុំយុទ្ធនាការមួយ ដែលមានការចូលរួមដោយកម្មករហ្វីលីពីនរាប់ពាន់នាក់ ដោយសង្ឃឹមថា នឹងជំរុញដល់ការគាំទ្រ សម្រាប់បេក្ខជនសមាជិកព្រឹទ្ធសភារបស់លោក នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់ហ្វីលីពីន នាពេលខាងមុខ។

ដោយបង្ហាញពីយុត្តិកម្មនៃយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ឥតមេត្តារបស់លោក លោក Duterte បានប្រាប់អ្នកចូលរួមថា៖ «ឧបមាថា ពិតជាមានដីកានោះ ហេតុអ្វីបានជាខ្ញុំធ្វើវា (យុទ្ធនាការ)? ដើម្បីខ្លួនខ្ញុំឬ? ដើម្បីគ្រួសាររបស់ខ្ញុំឬ?។ ប្រសិនបើនេះជាជោគវាសនាអាក្រក់ នៅក្នុងជីវិតរបស់ខ្ញុំ ពិតប្រាកដមែននោះ មិនអីទេខ្ញុំនឹងទទួលយក។ ពួកគេអាចចាប់ខ្ញុំដាក់ពន្ធនាគារបាន។ តើអ្វីជាអំពើបាបរបស់ខ្ញុំ? ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាង អំឡុងពេលកាន់តំណែង ដើម្បីសន្តិភាព និងជីវិតដ៏ស្ងប់សុខ សម្រាប់ប្រជាជនហ្វីលីពីន»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm