ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសន្មតថា នឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping)។
ខណៈដែលកំពុងធ្វើដំណើរពីរដ្ឋហ្វ្លរីដា ទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោកប្រធានាធិបតី ត្រាំ បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីងពីង។ លោក ត្រាំ បានឆ្លើយតបថា៖«ខ្ញុំមានទំនាក់ទំនងល្អជាមួយលោកប្រធានាធិបតី ស៊ី គឺពិតជាល្អណាស់ ហើយនៅពេលណាមួយ ខ្ញុំនឹងជួបជាមួយលោក ស៊ី ម្តងទៀត។
លោក ត្រាំ ក៏ត្រូវបានគេសួរថាតើរំពឹងថា នឹងមានកិច្ចព្រមព្រៀងលក់ TikTok ក្នុងពេលឆាប់ៗនេះដែរឬទេ? លោកបាននិយាយថា «ប្រហែលជាអាច»។ យើងកំពុងដោះស្រាយជាមួយក្រុមចំនួន ៤ ផ្សេងគ្នា ហើយមនុស្សជាច្រើនចង់ [ទិញ TikTok] ហើយវាអាស្រ័យលើខ្ញុំ ក្នុងការសម្រេចចិត្ត»។
កាលពីខែកុម្ភៈ លោក ត្រាំ បានបង្ហាញទំនុកចិត្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយប្រទេសចិនអាចធ្វើទៅបាន ហើយបាននិយាយថា លោក ស៊ី ជីងពីង អាចនឹងទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក។