ចិន៖ ទំនាក់ទំនងជាមួយកាណាដា នឹងត្រូវបានលើកកម្ពស់ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក

2025/03/11 01:41:03 am        89


ក្រសួងការបរទេសចិន បានប្រាប់ឲ្យដឹងថា ប្រទេសចិននឹងបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយកាណាដា ដោយផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក និងសមភាព បន្ទាប់ពីលោក Mark Carney បានឈ្នះការប្រកួតប្រជែង ដើម្បីដឹកនាំគណបក្សកាន់អំណាចរបស់ប្រទេសកាណាដា និងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់។

គួរបញ្ជាក់ថា លោក Carney ជាធនាគារិករបស់ធនាគារកណ្ដាល ២សម័យកាល ដែលមិនធ្លាប់បានកាន់តំណែងជាប់ឆ្នោតសោះឡើយ បានឈ្នះការប្រកួតប្រជែងជាអ្នកដឹកនាំ ដោយទទួលបានសំឡេង ៨៦ភាគរយនៃសន្លឹកឆ្នោតទាំងអស់ កាលពីថ្ងៃអាទិត្យ (ទី៩ ខែមីនា) ហើយនឹងត្រូវជំនួសតំណែងលោក Justin Trudeau ដែលបានប្រកាសលាលែង កាលពីខែមករា។


អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃចន្ទ (ទី១០ ខែមីនា) នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានអបអរសាទរ ចំពោះជ័យជម្នះរបស់លោក Carney ខណៈដែលជំរុញឲ្យកាណាដាធ្វើការជាមួយប្រទេសចិន ដើម្បីលើកកម្ពស់ទំនាក់ទំនងឲ្យកាន់តែប្រសើរ និងរីកចម្រើនឡើង។

លោកស្រី Mao បានប្រាប់ថា៖ «យើងរំពឹងថា ប្រទេសកាណាដានឹងប្រកាន់ខ្ជាប់នូវគោលបំណង និងការយល់ដឹងដ៏សមហេតុផល អំពីប្រទេសចិន ហើយបន្តគោលនយោបាយវិជ្ជមាន និងជាក់ស្តែង ចំពោះប្រទេសចិន»។

ជ័យជម្នះរបស់លោក Carney បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសដំឡើងពន្ធលើផលិតផលកសិកម្ម និងអាហាររបស់កាណាដា ដែលមានតម្លៃជាង ២,៦ពាន់លានដុល្លារ កាលពីថ្ងៃទី៨ ខែមីនា ជាការសងសឹកប្រឆាំងនឹងការយកពន្ធដែលទីក្រុង Ottawa បានដាក់ចេញកាលពីខែតុលា ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm