វិមានក្រឹមឡាំង៖ ទីក្រុងតេអេរ៉ង់សម្រេចដោយខ្លួនឯង ជុំវិញលិខិតចរចានុយក្លេអ៊ែររបស់លោក Trump

2025/03/11 02:00:48 am        75


នៅពេលត្រូវបានសួរ នៅថ្ងៃចន្ទ (ទី១០ ខែមីនា) នេះថា តើប្រទេសរុស្ស៊ីបានធ្វើការពិគ្រោះយោបល់ជាមួយអ៊ីរ៉ង់មុន ឬក្រោយទីក្រុងតេអេរ៉ង់ បានឆ្លើយតបទៅនឹងលិខិតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជំរុញឲ្យប្រទេសនេះចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែរ ឬទេ វិមានក្រឹមឡាំង បានបរ្រាប់ថា អ៊ីរ៉ង់បង្កើតគោលជំហរគោលនយោបាយផ្ទាល់ខ្លួន។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក មេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានលើកឡើងថា ទីក្រុងតេអេរ៉ង់ នឹងមិនត្រូវបានបង្ខំឲ្យចរចានោះទេ ពោលគឺមួយថ្ងៃបន្ទាប់ពីលោក Trump បាននិយាយថា លោកបានផ្ញើលិខិតមួយជំរុញឲ្យអ៊ីរ៉ង់ចូលរួមក្នុងកិច្ចចរចា ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។

ហើយនៅពេលត្រូវបានសួរថា តើទីក្រុងមូស្គូបានពិគ្រោះជាមួយទីក្រុងតេអេរ៉ង់មុន ឬក្រោយមានលិខិតរបស់លោក Trump ដែរ ឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ទេ អ៊ីរ៉ង់ គឺជាប្រទេសដែលមានអធិបតេយ្យភាព ហើយបង្កើតគោលជំហររបស់ខ្លួន ដោយឯករាជ្យ ជុំវិញបញ្ហាគោលនយោបាយការបរទេសសំខាន់ៗ។ តែវាគឺច្បាស់ណាស់ថា ការប្រាស្រ័យទាក់ទងគ្នាដ៏តានតឹងខ្លាំង កំពុងរង់ចាំនៅខាងមុខ»។

លោក Trump ធ្លាប់បាននិយាយកាលពីមុនថា លោកនឹងចេញជាថ្មីម្ដងទៀតនូវគោលនយោបាយនៃ «ដាក់សម្ពាធអតិបរមា» លើអ៊ីរ៉ង់ ក្នុងគោលបំណងរារាំងប្រទេសនេះកុំផលិតបានអាវុធនុយក្លេអ៊ែរ បើទោះបីជាលោក បានបង្ហាញពីការបើកចំហ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយទីក្រុងតេអេរ៉ង់ក៏ដោយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm