នៅថ្ងៃចន្ទនេះ មេបញ្ជាការកងទ័ពអាកាសកូរ៉េខាងត្បូងលោក LeeYoung-su បានឱនក្បាលសូមខមាទោស
ចំពោះឧបទ្ទេហេតុពុំធ្លាប់ដែលមានពីមុនកាលពីសប្តាហ៍មុន ពេលដែលយន្តហោះចម្បាំង២គ្រឿងទម្លាក់គ្រាប់បែកច្រឡំទីទាំងលើភូមិមួយកន្លែងបណ្តាលឲ្យមនុស្សយ៉ាងហោច២៩នាក់រងរបួស ។
លោក Lee បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា វាគឺជាឧបទ្ទេវហេតុមួយដែលពុំគួរកើតឡើងទាល់តែសោះ
ហើយវានឹងមិនអាចកើតមានឡើងម្តងទៀតបាននោះទេ ។
គួរឲ្យដឹងថា អ្នកបើកយន្តហោះចម្បាំងម្នាក់ បានទម្លាក់គ្រាប់បែកដោយពុំបានពិនិត្យមើលទ្វេដងគោលដៅទម្លាក់គ្រាប់បែក
ហើយអ្នកបើកយន្តហោះនៅលើយន្តហោះចម្បាំងមួយគ្រឿងផ្សេងទៀត បានធ្វើតាមដោយពុំបានមើលគោលដៅច្រឡំដូចគ្នា
។
សមយុទ្ធយោធាកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក បានចាប់ផ្តើមនៅថ្ងៃចន្ទនេះបើទោះបីជាសមយុទ្ធបាញ់គ្រាប់ពិតបានផ្អាកក៏ដោយក្រោយការទម្លាក់គ្រាប់បែកខុសគ្នាដៅរួចមក ៕