នៅតំបន់ក្រីក្រស្ថិតក្នុងរដ្ឋភាគខាងលិច Gujarat ប្រទេសឥណ្ឌា ក្រុមកម្មកររួសរាន់លាបដំបូលផ្ទះពណ៌ស. ស្របពេលដែលអាកាសាធាតុក្តៅខ្លាំងបំផុតប្រចាំឆ្នាំ ខិតជិតមកដល់ ។
ការកែលម្អថ្មីនេះ ដែលពាក់ព័ន្ធនឹងផ្ទះសម្បែងពលរដ្ឋ ៤០០គ្រួសារនៅទីក្រុងធំបំផុត Ahmedabad របស់រដ្ឋ Gujarat ត្រូវបានធ្វើឡើងដែលជាផ្នែកមួយនៃកិច្ចខិតខំធ្វើឲ្យផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់នោះត្រជាក់ ខណៈសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់ ៤៦អង្សាសេ អំឡុងខែប្រាំងនៅរដ្ឋ Gujarat ។
កិច្ចខិតខំនេះដែរផ្សាភ្ជាប់ជាមួយការសាកល្បងផ្នែកវិទ្យាសាស្រ្តសកល ដើម្បីសិក្សាពីវិធីដែលកម្តៅក្នុងផ្ទះធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស ហើយនិងលទ្ធភាពសេដ្ឋកិច្ចនៅតាមបណ្តាលប្រទេសកំពុងអភិវឌ្ឍ ហើយនិងវិធីដែលដំបូលត្រជាក់អាចជួយសម្រាលបន្ទុកច្រើន ។
អ្នកស្រី Aditi Bunker គឺជាអ្នកជំនាញរោគរាតត្បាតនៅសាកលវិទ្យាល័យ Heidelberg ដែលដឹកនាំគម្រោងមួយនេះ និយាយថា ពួកយើងកំពុងតាមដានលទ្ធភាពនៃការបំពាក់ដំបូលត្រជាក់ រួមទាំងសុខភាពរបស់ប្រជាពលរដ្ឋ លទ្ធផលបរិស្ថានក្នុងផ្ទះ ហើយពួកយើងចង់ដឹងថាតើអ្វីទៅគឺជាឥទ្ធិពលនៃការកាត់បន្ថយសីតុណ្ហភាពក្នុងផ្ទះ ៕