ក្រុមសប្បុរសធម៌នៅទីក្រុង Port Sudan ប្រទេសស៊ូដង់ បានរៀបចំ និងចែកជូនអាហារពេលល្ងាច(Iftar) សម្រាប់ពិធីបុណ្យ Ramadan ស្របពេលដែលប្រជាពលរដ្ឋស៊ូដង់មើលឃើញខែតមអាហារមូស្លីមមួយផ្សេងទៀត ស្ថិតក្នុងសម័យសង្រ្គាម ។
ក្រុមអ្នកស្ម័គ្រចិត្តមកពីក្រុមសប្បុរសធម៌ “Hadawith Street Initiative” និយាយថា ពួកគេរៀបចំអាហារយ៉ាងច្រើនដើម្បីចែកជូនដល់មនុស្សរាប់ពាន់នាក់នៅតាមមន្ទីរពេទ្យ ពន្ធនាគារ និងសាលារៀននៅទូទាំងទីក្រុងស្ថិតនៅក្នុងសមុទ្រក្រហមមួយ ។
ចំណែកឯក្រុមស្ម័គ្រចិត្ត “We're All Values” បានផ្តល់អាហារដល់មនុស្ស ១ពាន់នាក់នៅតាមទីក្រុងជាច្រើនរបស់ប្រទេសស៊ូដង់ រួមទាំងទីក្រុង Port Sudan, Merowe និងទីក្រុង Omdurman ។
ប្រទេសស៊ូដង់ បានកើតមានសង្រ្គាម ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នារបស់ពួកគេ មុនការផ្លាស់ប្តូរតាមការគ្រោងទុកទៅរកការគ្រប់គ្រងបែបស៊ីវិល ។
សង្រ្គាមនេះដែរ បណ្តាលឲ្យកើតមានគ្រោះមហន្តរាយមនុស្សធម៌ ក្នុងនោះមនុស្សរាប់ម៉ឺននាក់ បានជម្លៀសខ្លួន និងជួបភាពអត់ឃ្លានទ្រង់ទ្រាយធំ ៕