ក្រុមឆ្មាំល្បាតឆ្នេរអង់គ្លេស និយាយថា នាវាដឹកប្រេងមួយគ្រឿង និងនាវាដឹកទំនិញមួយគ្រឿង បានបុកគ្នានៅជិតតំបន់ឆ្នេរភាគខាងកើតប្រទេសអង់គ្លេសនាថ្ងៃចន្ទនេះ ហើយប្រតិបត្តិការជួយសង្រ្គោះ កំពុងធ្វើឡើង ។
ទូកជួយសង្រ្គោះជាច្រើនគ្រឿង និងឧទ្ធម្ភាគចក្រជួយសង្រ្គោះរបស់ឆ្មាំល្បាតឆ្នេរអង់គ្លេស ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ស្ថិតក្នុងសមុត្រខាងជើង ជាមួយនឹងយន្តហោះឆ្មាំល្បាតឆ្នេរ ហើយនិងនាវាដែលមានសមត្ថភាពពន្លត់អគ្គិភ័យ ។
BBC រាយការណ៍ថា នាវាដឹកប្រេង បានឆាបឆេះជាអគ្គិភ័យឡើង ហើយនាវាដឹកប្រេងមួយគ្រឿងនេះត្រូវបានគេជឿថាជានាវាដឹកប្រេង និងសារធាតុគីមី MV Stena Immaculate ដោតទង់ជាតិសហរដ្ឋអាមេរិក ដែលបានបោះយុថ្កា ពេលឧបទ្ទេហេតុកើតឡើង ។
ទីភ្នាក់ងារឆ្នាំល្បាតឆ្នេរ និងសមុទ្រ បាននិយាយថា ការប្រកាសអាសន្នបានកើតមានកាលពីវេលាម៉ោង ៩ និង ៤៨នាទីព្រឹក ម៉ោងក្នុងស្រុក ហើយទីកន្លែងនៃនាវាបុកគ្នាស្ថិតនៅជិតតំបន់ឆ្នេរទីក្រុង Hull ដែលមានចម្ងាយប្រហែល ២៤៩គ.មភាគខាងជើងទីក្រុងឡុងដ្រ៍ ៕