ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបើកកម្មវិធីតេចណូវេសិន និងអនាគតទេព​កោសល្យឌីជីថល ២០២៥

2025/03/11 03:52:16 pm        465

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុង​ពិធីបើកជាផ្លូវការនៃ​ការចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាល និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឌីជីថលសកលលោកសម្រាប់យុវជនវ័យក្មេង តេចណូវេសិន និងអនាគតទេពកោសល្យឌីជីថល ២០២៥ ( Technovation Girls Cambodia x Future Digital Talents 2025) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ២០០នាក់។

កម្មវិធី Technovation Girls Cambodia x Future Digital Talents 2025 គឺជាកម្មវិធីបណ្តុះបណ្តាលនិងប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឌីជីថល និងសហគ្រិនភាព ១២សប្តាហ៍ សម្រាប់សិស្សានុសិស្សទាំងអស់ចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យនៅទូទាំងប្រទេស ដែលមានអាយុចាប់ពី ៨ឆ្នាំដល់ ១៨ឆ្នាំ សំដៅបណ្ដុះបណ្ដាលសិស្សានុសិស្ស អំពីចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ការស្វែងរកដំណោះស្រាយលើបញ្ហា ការសហការធ្វើការងារជាក្រុម ការធ្វើបទបង្ហាញជាសាធារណៈ ការបណ្ដុះគំនិតច្នៃប្រឌិត និងសហគ្រិនភាព។ កម្មវិធីនេះ នឹងដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់អំពីការីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងនិន្នាការអន្តរជាតិ និងតួនាទីយ៉ាងសំខាន់របស់បច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមកសាងសេដ្ឋកិច្ចរបស់កម្ពុជា ហើយ ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានយកចិត្តទុកដាក់លើ ការជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង ស្ថាប័ន វិស័យឯកជន និងសង្គមជាតិទាំងមូល ព្រមទាំង បានយកចិត្តទុកដាក់ជាអាទិភាពលើការកសាងធនធានមនុស្សឌីជីថល តាមរយៈការបញ្ជ្រាបការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ដល់សិស្សានុសិស្សនៅគ្រប់កម្រិតដើម្បីពង្រឹងសមត្ថភាព ការជំរុញការចាប់យកជំនាញឌីជីថល នៅឧត្តមសិក្សា និងការបណ្តុះទេពកោសល្យឌីជីថលដែលអនាគតមូលធនមនុស្សឌីជីថល ដើម្បីក្លាយទៅជា កាតាលីករ យ៉ាងសំខាន់ជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm