ក្រុមអ្នកចរចាអ៊ីស្រាអែលទៅកាន់កាតា សម្រាប់កិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សា ខណៈភាគីជម្លោះបន្តខ្វែងគំនិតគ្នា

2025/03/11 04:12:51 pm        284

ក្រុមចរចារបស់អ៊ីស្រាអែល ទៅកាតាកាលពីថ្ងៃចន្ទ ១០ មីនា សម្រាប់កិច្ចពិភាក្សាក្នុងគោលបំណងបន្តផ្អាកបទឈប់បាញ់នៅតំបន់ហ្កាហ្សាដ៏ផុយស្រួយ បន្ទាប់ពីអាជ្ញាធរបានកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីរបស់ទឹកដីប៉ាឡេស្ទីន និងបិទការនាំចូលជំនួយ ដើម្បីបង្កើនសម្ពាធលើក្រុមហាម៉ាស។

នៅមុនការចរចា អ៊ីស្រាអែល បានផ្តាច់ខ្សែថាមពលតែមួយគត់ទៅកាន់រោងចក្រចម្រោះទឹកនៅហ្កាហ្សា ជាទង្វើដែលក្រុមហាម៉ាសរិះគន់ថាជា ចំណាត់ការផ្ដេសផ្ដាស់ និងមិនអាចទទួលយកបាន។

ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់បានផុតកំណត់កាលពីថ្ងៃទី ១ ខែមីនា ដោយមិនមានកិច្ចព្រមព្រៀងលើដំណាក់កាលបន្តបន្ទាប់ ដែលគួរតែធានាបាននូវការបញ្ចប់ដ៏យូរអង្វែងនៃសង្រ្គាមដែលបានផ្ទុះឡើងដោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ក្រុមហាម៉ាសលើអ៊ីស្រាអែលសម្លាប់មនុស្សជាង១.០០០នាក់។មានការខ្វែងគំនិតគ្នាអំពីរបៀបបន្តបទឈប់បាញ់។ក្រុមហាម៉ាសចង់បានការចរចាភ្លាមៗនៅដំណាក់កាលបន្ទាប់ ប៉ុន្តែអ៊ីស្រាអែលចង់បន្តដំណាក់កាលទីមួយ។

ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលពីបទបដិសេធលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថាអ៊ីស្រាអែល "បដិសេធមិនចាប់ផ្តើមដំណាក់កាលទីពីរដោយបង្ហាញពីចេតនារបស់ខ្លួនក្នុងការគេចវេសនិងធ្វើឲ្យជាប់គាំង" ។

មន្ត្រីអ៊ីស្រាអែលមួយរូប បានប្រាប់សារព័ត៌មាន AFP ថា ក្រុមការងារចរចារបស់ប្រទេសនេះ បានចាកចេញទៅក្រុងដូហា។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា គណៈប្រតិភូត្រូវបានដឹកនាំដោយមន្ត្រីជាន់ខ្ពស់មួយរូបមកពីទីភ្នាក់ងារសន្តិសុខក្នុងស្រុក Shin Bet។ភាពតានតឹងកើនឡើងជាថ្មី ខណៈអ៊ីស្រាអែលជំរុញក្រុមហាម៉ាសទទួលយកការបន្តបទឈប់បាញ់ដំណាក់កាលទី១ ។ក្រុមនេះចង់ចាប់ផ្ដើមការចរចាភ្លាមៗលើដំណាក់កាលទី២នៃបទឈប់បាញ់ ដែលនឹងមើលឃើញការដោះលែងចំណាប់ខ្មាំងនៅសេសសល់ និងការដកកងទ័ពអ៊ីស្រាអែល ចេញពីដែនដីហ្កាហ្សា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm