ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា

2025/03/11 04:34:32 pm        318

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងមោទនភាពចំពោះភាពរីកចម្រើនរបស់ ស្រ្តីដែលលើវិស័យអប់រំ ខណៈការទទួលសញ្ញាបត្រនាពេលនេះ គឺមានរហូតដល់ជាង៨០ភាគរយ។ សម្តេច បានបន្ថែមទៀតថា បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន។

-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា៖ កាលពីមុនស្ត្រីគ្មានលទ្ធភាពក្នុងការសិក្សា ត្រូវបានបោះបង់ការសិក្សា ដោយសារសង្គម ប៉ុន្តែស្ត្រីក្នុងពេលបច្ចុប្បន្ននេះ មានឱកាស ក្នុងការសិក្សារៀនសូត្រក្នុងនិងក្រៅប្រទេស និងមានតួនាទីជាអ្នកដឹកនាំក្នុងស្ថាប័នជាតិ កងកម្លាំងប្រដាប់អាវុធជាការឲ្យតម្លៃសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រីរបស់សង្គមជាតិ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា ប្រទេសមួយអាចខ្លាំងបាន ទាល់តែយើងមានធនធានមនុស្ស ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះ មានសន្តិភាព។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសមានការអភិវឌ្ឍ រីកចម្រើនទៅបាន លុះត្រាណាមានធនធានមនុស្សច្រើន ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយនឹងមិនអាចទៅមុខបានទេ ហើយក៏គ្មានឱកាសប្រកួតប្រជែងជាមួយប្រទេសដទៃបានដែរ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា កាលពីមុន កម្ពុជាធ្លាប់តែនាំចូល របស់វត្ថុធាតុដើម តែពេលនេះ កម្ពុជាអាចមានលទ្ធភាពនាំចេញនូវផលិតផលកែច្នៃរួច ទៅកាន់ប្រទេសដទៃ ដោយសារ​ការវិវត្ត​នេះ គឺកើតចេញពីធនធាននៅក្នុងស្រុក។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ បើបើកអាជីវកម្មតូច យើងអាចប្រើជំនាញលក្ខណៈគ្រួសារ ដើម្បីគ្រប់គ្រងបាន ប៉ុន្ដែនៅពេលដែលយើងពង្រីកអាជីវកម្មខ្នាតធំហើយ គឺត្រូវតែមានការគ្រប់គ្រងដែលមានស្ដង់ដាច្បាស់លាស់ មិនអាចអនុវត្តស្ដង់ដាបែបគ្រួសារទៀតទេ។ ដូច្នេះការសិក្សារៀនសូត្រជំនាញច្បាស់លាស់ សូម្បីតែជំនាញគណនេយ្យ និងរដ្ឋបាលក្ដីពិតជាសំខាន់ណាស់។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការពង្រឹងធនធានមនុស្ស គឺយើងត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព។ បរិមាណ សំដៅលើគុណភាពដែលពលរដ្ឋខ្មែរអាចមានលទ្ធភាពរៀន និងបើកឱកាសឱ្យបានច្រើនឱ្យពលរដ្ឋអាចរៀនសូត្របានដែលរដ្ឋបានខិតខំបើកសាលារៀនទៅដល់មូលដ្ឋាន។ ចំណែក គុណភាព គឺនិយាយអំពីកម្រិតពីថ្នាក់មូលដ្ឋានដល់ថ្នាក់ឧត្តមសិក្សា និងការពង្រឹងគុណភាពគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលធនធានមនុស្សដែលមានគុណភាព សំខាន់បំផុត គឺត្រូវមានធនធានគ្រូបង្រៀនដែលមានគុណភាពខ្ពស់ និងគំនិតច្នៃប្រឌិត ជាពិសេសជំនាញ នៅក្នុងបរិវត្តកម្មឌីជីថល បច្ចេកវិទ្យានេះឯង គឺគ្រូបង្រៀនត្រូវចេះប្រើប្រាស់ មិនអាចយកឯកសារកាលពី១០ឆ្នាំមុន មកបង្រៀនសិស្សនោះទេ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ឡើងវិញថា ការជ្រើសរើសគ្រូបង្រៀន ត្រូវច្បាស់ថា ជ្រើសរើសសម្រាប់កន្លែងដែលខ្វះខាតពិតប្រាកដ ជាពិសេសនៅតាមជនបទឆ្ងាយ ខណៈកន្លែងខ្លះពេលលោកគ្រូអ្នកគ្រូចូលនិវត្តន៍ គឺពិបាករកគ្រូទៅបំពេញណាស់ ដូច្នេះ សម្ដេចបានផ្ដល់គោលការណ៍ដល់ក្រសួងរួចហើយ ដើម្បីគាំទ្រដល់គ្រូនៅជនបទ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងថា ការជ្រើសរើសគ្រូនៅនៅជនបទ បើជ្រើសរើសគ្រូវ័យក្មេងជំនួសមិនទាន់បាន យើងត្រូវយកគ្រូចូលនិវត្តន៍ ដើម្បីបំពេញចន្លោះ គឺជាការចាំបាច់ និងត្រូវលើកទឹកចិត្ត។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានរម្លឹកប្រសាសន៍របស់លោក John F. Kennedy ប្រធានាធិបតីទី៣៥ របស់សហរដ្ឋអាមេរិកដល់យុវជន៖ «សូមកុំសួរថាប្រទេសរបស់អ្នកបានធ្វើអ្វីសម្រាប់អ្នក ត្រូវសួរថា តើអ្នកបានធ្វើអ្វីសម្រាប់ប្រទេសរបស់អ្នក» "Ask not what your country can do for you, ask what you can do for your country"។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី សង្កេតឃើញថា ចលនានៃការអានសៀវភៅនេះ គឺល្អណាស់ ខណៈកាលពីសម័យមុនមិនសូវសម្បូរសៀវភៅ ឬឯកសារអានទេ ប៉ុន្ដែឥឡូវនៅតាមសាលារៀននីមួយៗ មានសៀវភៅសច្រើនសម្រាប់ជំនួយការអាន និងរៀនបន្ថែមដល់សិស្ស។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្គួចផ្ដើមទិវាអំណានឡើង ដើម្បីជំរុញការអានដល់សិស្ស ខណៈនៅថ្ងៃទី១១ខែមីនានេះ ក្រសួងកំពុងប្រារព្ធទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖«រៀននៅសាលាបានសញ្ញាបត្រ ប៉ុន្ដែយើងចេញទៅធ្វើការបានសញ្ញាឃើញ»។ រៀនៅសាលាយើងទទួលបានបទពិសោធន៍របស់អ្នកផ្សេង ប៉ុន្ដែមិនមែនជាបទពិសោធន៍របស់យើងទេ ប៉ុន្ដែយកវាមកបំប្លែងដកពិសោធន៍សម្រាប់ការងារអនុវត្តជាក់ស្ដែងរបស់យើង។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ «ពេលរៀនៗក្បួនកុំរៀនផ្លូវកាត់ ពីព្រោះពេលអនុវត្តគឺយើងត្រូវយកក្បួនទៅអនុវត្តទើបយើងធ្វើការត្រូវគ្នា»។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖«រៀននៅសាលាជួយយើងច្រើនឱ្យទទួលបានជំនាញរឹង ប៉ុន្ដែយើងចេញមកធ្វើការ និងអានសៀវភៅបន្ថែម ធ្វើឱ្យយើងទទួលបានជំនាញទន់ ឬហៅថា ការអភិវឌ្ឍខ្លួនឯង​ ខណៈសម្ដេចផ្ទាល់បានអនុវត្តវិធីបែបនេះ ជាពិសេសការអានសៀវភៅនេះ គឺបានជួយដល់ការងារសម្ដេចជាច្រើន។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ «កសាងសមត្ថភាពខ្ពស់ បងប្អូនកំពុងត្រៀមខ្លួន ដើម្បីទទួលបានឱកាស ដូច្នេះសូមបងប្អូនកុំបាក់ទឹកចិត្ត ប៉ុន្ដែត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ស្វ័យសិក្សា ស្វ័យពិនិត្យ»។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការរៀបចំអង្គរសង្ក្រាន្តនៅសៀមរាប គឺដើម្បីទាក់ទាញទេសចរ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប ផ្ទាល់ ផ្ទុយពីការលើកឡើងរបស់វិទ្យុបរទេស ដែល​បំផុសបំផុល​ឱ្យពលរដ្ឋភាន់ច្រឡំ លើការរៀបចំព្រឹត្តិការណ៍នេះ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ កម្ពុជាកំពុងរៀបចំដាក់ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ ហើយការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ក៏ជាផ្នែកមួយនៃការជំរុញលើកិច្ចការងារនេះដែរ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ឡើងវិញថា សម្ដេចដឹកនាំមន្រ្ដីពាក់ព័ន្ធចំណាយពេលជាង ៤ម៉ោងធ្វើដំណើរថ្មើរជើង ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ គឺដើម្បីស្វែងរកសក្ដានុពលទេសចរណ៍ដល់ប្រជាសហគមន៍នៅតំបន់នោះ ខណៈពេលនោះ សម្ដេចបានដាក់ចេញគោលការណ៍អនុវត្តមួយចំនួន ដើម្បីបង្កើនសក្ដានុពលទេសចរណ៍ និងឱ្យអភិរក្សតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅសម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍។



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm