អាមេរិក មិនចង់ឱ្យ G7 ជះកំហឹងដាក់រុស្ស៊ីឡើយ ខណៈកិច្ចប្រឹងប្រែងសន្តិភាពកាន់តែកើនឡើង

2025/03/11 05:18:01 pm        209

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃចន្ទ (១០ មីនា) ថា សហរដ្ឋអាមេរិក ជំទាស់នឹងភាសាខឹងសម្បារណាមួយ ដែលអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការនាំយករុស្ស៊ី និងអ៊ុយក្រែន ទៅកាន់តុចរចាសន្តិភាព ខណៈទីក្រុងវ៉ាស៊ីនតោន ប្រកាន់ជំហរតឹងជាមួយក្រុម G7 នៅមុនកិច្ចប្រជុំនៅសប្តាហ៍នេះ ដោយធ្វើឱ្យសម្ព័ន្ធមិត្តទាំងនេះកាន់តែព្រួយបារម្ភពីការខ្វែងគំនិតគ្នាថែមទៀត។

បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសប្រជាធិបតេយ្យធំៗចំនួន៧ គឺចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ឬហៅថា G7 នឹងជួបប្រជុំគ្នានៅរមណីយដ្ឋានមាត់ទន្លេ La Malbaie ខេត្តកេប៊ិក របស់កាណាដា នៅថ្ងៃទី ១២-១៤ ខែមីនា ខាងមុខ ដែលជាលើកដំបូងហើយតាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump ត្រលប់ចូលកាន់អំណាចវិញក្នុងខែមករា។

គួរឱ្យដឹងថា កិច្ចប្រជុំ G7 តែងឯកភាពគ្នារហូតមក ចាប់តាំងពីសមាជិកភាពរបស់រុស្ស៊ី ត្រូវបានផ្អាកក្នុងខែមីនា ឆ្នាំ២០១៤ ព្រោះតែការដាក់បញ្ចូលឧបទ្វីបគ្រីមេ ដែលបញ្ជាក់ពីការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់ពួកគេសម្រាប់អ៊ុយក្រែន ប៉ុន្តែពេលនេះ លោក Trump បានបំបែកការរួបរួមដែកថែបរបស់លោកខាងលិច ដោយទាញអាមេរិក ឱ្យខិតទៅជិតទីក្រុងមូស្គូ ខណៈកំពុងបង្កើនការរិះគន់លើទីក្រុងគីវ។

យោងតាមក្រុមអ្នកការទូត G7 បានឱ្យដឹងថា កាណាដាដំបូងឡើយសង្ឃឹមថា G7 នឹងព្រមព្រៀងគ្នាលើសេចក្តីថ្លែងការណ៍រួមមួយ រាប់ចាប់ពីសង្រ្គាមនៅអ៊ុយក្រែន រហូតដល់មជ្ឈិមបូព៌ា និងចិន ហើយនិងសេចក្តីប្រកាសទីពីរ ប៉ុន្តែការព្រមព្រៀងនៅពេលនេះអាចលំបាកខ្លាំង ដោយអ្នកខ្លះខ្លាចថា ការសម្របសម្រួលប្រហែលមិនអាចកើតមាន។ ប្រភពការទូតបន្ថែមថា អាមេរិក ចង់ដកឯកសារយោងនៃការដាក់ទណ្ឌកម្ម និងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដើម្បីកុំឱ្យមានភាពរកាំរកូសបន្ថែមជាមួយទីក្រុងមូស្គូ ដែលអាចបំផ្លាញកិច្ចខិតខំសន្តិភាពអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm