រដ្ឋាភិបាលហ្វីលីពីន បានលើកឡើងថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបាននគរបាលចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ក្នុងថ្ងៃអង្គារ (១១ មីនា) នេះ តាមដីការបស់តុលាការព្រហ្មទណ្ឌម្មអន្តរជាតិ ហៅកាត់ថា ICC ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានដាក់ប្រឆាំងនឹងរូបលោក។

លោក Duterte ត្រូវបានចាប់ខ្លួន បន្ទាប់ពីវិលត្រឡប់មកពីទីក្រុងហុងកុង មកដល់រដ្ឋធានីហ្វីលីពីនមួយនេះ ហើយត្រូវនគរបាលបាននាំលោកទៅឃុំឃាំងតាមដីការបស់តុលាការ ICC ដែលបាននិងកំពុងស៊ើបអង្កេតការសម្លាប់ដ៏ធំ ដែលបានកើតឡើងក្រោមការបង្រ្កាបដ៏បង្ហូរឈាមរបស់អតីតប្រធានាធិបតីរូបនេះ ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ នេះបើតាមការលើកឡើងរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន លោក Ferdinand Marcos៕
