អ្នកការទូតជាន់ខ្ពស់និយាយថា រដ្ឋបាលរបស់លោកTrump លុបចោលកម្មវិធីរបស់ USAID ជាង៨០%

2025/03/11 12:17:15 pm        86

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយថា រដ្ឋបាលរបស់លោក Trump បានបិទកម្មវិធីជាង៨០ភាគរយនិងកិច្ចសន្យាចំនួន៥.២០០ នៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USIAD) ខណៈក្រសួងរបស់លោក បានបញ្ចប់ការពិនិត្យឡើងវិញរបស់ខ្លួន លើទីភ្នាក់ងារដែលត្រូវបានចោទប្រកាន់ពីបទចែកចាយជំនួយទៅក្រៅប្រទេស។

លោក Rubio បាននិយាយនៅក្នុងការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់លោកលើបណ្តាញ X កាលពីថ្ងៃចន្ទថា ការលុបចោលនេះគឺផ្លូវការ បន្ទាប់ពីការពិនិត្យឡើងវិញរយៈពេល៦សប្តាហ៍របស់ក្រសួងការបរទេស។ ពួកគេបានបង្ហាញកិច្ចសន្យាដែល «បានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងវិធីជាច្រើន ដែលមិនបម្រើផលប្រយោជន៍ជាតិស្នូលរបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ បានបញ្ជាឱ្យផ្អាករយៈពេល៩០ថ្ងៃលើការចំណាយដល់ជំនួយបរទេសទាំងអស់នៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង។ ក្រុមជំនួយ បានរាយការណ៍ពីភាពវឹកវរ និងការយល់ច្រឡំ។ បុគ្គលិករាប់ពាន់នាក់ ត្រូវបានឱ្យឈប់សម្រាកពីការងារ ឬត្រូវបានបណ្តេញចេញ។

លោក Trump បានប្រគល់ភារកិច្ចទៅឱ្យទីប្រឹក្សាលោក Musk ដោយការរំលាយចោលទីភ្នាក់ងារ USAID ជាផ្នែកមួយនៃការជំរុញដើម្បីកាត់បន្ថយរដ្ឋាភិបាលសហព័ន្ធ។

ទន្ទឹមនឹងនេះ អង្គការជំនួយបរទេសរបស់សហរដ្ឋអាមេរិក បានប្តឹងរដ្ឋបាលរបស់លោក Trump ជុំវិញការបង្កកមូលនិធិរបស់ខ្លួន និងបាននិយាយថាពួកគេត្រូវបានគេជំពាក់ប្រាក់ច្រើនជាង៦៧១លានដុល្លារ សម្រាប់ការងារកន្លងមក។ តុលាការសហព័ន្ធ បានបង្គាប់ឱ្យបង់ប្រាក់តាមកាលកំណត់កាលពីថ្ងៃច័ន្ទ។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am