ក្រឡាប់​លិច​ទូក​ជនអន្តោប្រវេសន៍​ក្នុង​ផ្លូវទឹក​អង់គ្លេស​សម្លាប់​មនុស្ស​ ២៧​នាក់

2021/11/25 12:05:35 pm        465

​អង់គ្លេស៖ មនុស្ស​យ៉ាងហោចណាស់ ​២៧​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ចក្រភព​អង់គ្លេស បាន​លង់ទឹក​ស្លាប់​នៅ​ក្នុង​ផ្លូវទឹក​អង់គ្លេស​ដែល​ខណ្ឌ​ចែក​រវាង​អង់គ្លេស និង​បារាំង​ជិត​ទីក្រុង​កាឡៃ​ប្រទេស​បារាំង បន្ទាប់ពី​ទូក​របស់​ពួកគេ​ក្រឡាប់​លិច​។ អង្គការ​ទេសន្តប្រវេសន៍​អន្តជាតិ​បាន​និយាយ​ថា នេះ​គឺជា​កា​រ​បាត់បង់​អាយុជីវិត​មនុស្ស​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​ផ្លូវទឹក ចាប់​តាំង​ពី​ខ្លួន​បាន​ចាប់ផ្ដើម​ប្រមូល​ទិន្នន័យ​កាលពី​ឆ្នាំ​២០១៤​។

គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​ក្រុម​ជនរងគ្រោះ​ទាំងនោះ​មក​ពី​ណា​។ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​និយាយ​ថា លោក​តក់ស្លុត​ណាស់​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង ដោយ​បន្ថែម​ថា ចក្រភព​អង់គ្លេស​នឹង​ស្វែងរក​ប្រភព​ដើម្បី​បញ្ឈប់​ក្រុម​ជួញដូរ​មនុស្ស​។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​លោក Gerald Darmanin បាន​និយាយ​ថា ស្ត្រី​ ៥​នាក់ និង​ក្មេង​ស្រី​ម្នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ។ ​លោក​ក៏បាន​និយាយ​ផង​ដែរ​ថា មនុស្ស​ ២​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ និង​ម្នាក់​កំពុង​បាត់​ខ្លួន។​ ដំបូងមាន​សេចក្ដីរាយការណ៍​ថា មនុស្ស​ ៣១​នាក់​ស្លាប់ ប៉ុន្តែ​ត្រូវ​បាន​កែមក ២៧នាក់វិញ​។​ ​លោក​បាន​បន្ថែម​ថា មនុស្ស​ ៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ជិត​ព្រំដែន​បែលហ្ស៊ិក ដែល​លោក​ថា យើង​សង្ស័យ​ថា​ ពួកគេ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ឆ្លង​ដែន​ពិសេស​។​

​វិមាន​នាយករដ្ឋមន្ត្រី Downing Street បាន​និយាយ​ថា កាលពី​ល្ងាច​ថ្ងៃ​ពុធ​លោក Johnson និង​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ព្រមព្រៀង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ទប់ស្កាត់​ការ​ឆ្លង​ដែន និង​បញ្ឈប់​ក្រុម​អន្ធពាល​ដែល​រុញ​ជីវិត​មនុស្ស​ជាច្រើន​ឲ្យ​ធ្លាក់​ក្នុង​គ្រោះថ្នាក់​។​ ក្រោយ​ហេតុការណ៍​លិច​ទូក​នេះ ក្រុម​សកម្មជន និង​សមាជិក​សមាគម​ការពារ​សិទ្ធិ​ជនអន្តោប្រវេសន៍ បាន​ប្រមូល​ផ្ដុំ​គ្នាកាលពី​យប់​ថ្ងៃ​ពុធ​នៅ​ខាងក្រៅ​កំពុង​ផែ​ក្រុង​កាឡៃ​ភាគ​ខាងជើង​ប្រទេស​បារាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am