ឯកឧត្តម អ៊ឹម ឈុនលឹម៖ រដ្ឋាភិបាលនីតិកាលទី៧ បានលើកកម្ពស់សិទ្ធិស្រ្តី និងឱកាសស្មើភាព

2025/03/11 09:56:18 pm        131

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានលើកកម្ពស់សិទ្ធិស្រ្តី និងក្មេងស្រីគ្រប់រូបឱ្យទទួលបានឱកាសស្មើភាពគ្នា។

ការថ្លែងរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” និងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងផែនការសកម្មភាពឆ្នាំ២០២៥ របស់គណៈកម្មការកិច្ចការនារី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម មានប្រសាសន៍ថា ប្រធានបទនេះជាសារអំពាវនាវ ដើម្បីបង្កើនឱ្យមានសកម្មភាពនានាសំដៅផ្តល់ឱ្យស្រ្តី និង ក្មេងស្រីគ្រប់រូបនូវសិទ្ធិ ភាពអង់អាច និង ឱកាសស្មើៗគ្នា ដើម្បីបង្កើតនូវអនាគតមួយសម្រាប់ស្រ្តី និងក្មេងស្រី ដោយធានាឱ្យបានថានឹងគ្មានស្រ្តី និងក្មេងស្រីណាម្នាក់ត្រូវបានបោះបង់ចោលនោះទេ។ 

ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ទៀតថា ចំណុចសំខាន់នៃចក្ខុវិស័យនេះ គឺការពង្រឹងភាពអង់អាចដល់មនុស្សជំនាន់ក្រោយ ជាពិសេសស្រ្តីវ័យក្មេង និងក្មេងស្រីជំទង់ ដែលជាកាតាលីករជំរុញដល់ការផ្លាស់ប្តូរប្រកបដោយចីរភាពយូរអង្វែងទៅថ្ងៃខាងមុខ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ការធានាសិទ្ធិរបស់ស្ត្រី និងក្មេងស្រីក្នុងគ្រប់ទិដ្ឋភាព គឺជាមធ្យោបាយតែមួយគត់ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌ និងវិបុលភាព ព្រមទាំងថែរក្សាភពផែនដី សម្រាប់មនុស្សជំនាន់ក្រោយ។ ដូចនេះ ដើម្បីឱ្យស្ត្រី និងក្មេងស្រីអាចទទួលបានសិទ្ធិគ្រប់គ្រាន់ លក្ខខណ្ឌចាំបាច់ដែលពុំអាចខ្វះបាន នោះគឺពួកគាត់ត្រូវរស់នៅក្នុងប្រទេសមួយ ដែលមានអត្ថិភាពនៃសន្តិ ភាព ពេញបរិបូរណ៍។

ឯកឧត្តម បញ្ជាក់ទៀតថា បច្ចុប្បន្ននេះស្ថានភាព អំណោយផលពីសុខសន្តិភាពដែលបានកើតចេញពី នយោបាយឈ្នះ ឈ្នះដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ជាមគ្គុទ្ទេសន៍ឯក និងជាប្រតិបត្តិករដ៏ប៉ិនប្រសព្វ ព្រមទាំងការដឹកនាំបន្តដ៏ស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បាននឹងកំពុងជំរុញឱ្យកម្ពុជាសម្រេចនូវវឌ្ឍនភាពខ្ពស់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីកម្ពុជាតាមរយៈការដាក់ចេញ និងអនុវត្តនៅក្នុងគ្រប់វិស័យនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយចាត់ទុក “ស្ត្រីជាស្នូល”។ 

ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា ក្នុងន័យនេះ ដើម្បីចូលរួមលើកកម្ពស់ និងជំរុញគោលនយោបាយបរិវត្តកម្មយេនឌ័ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញនៅតែរក្សាជំហរគាំទ្រឱ្យមានកញ្ចប់ថវិកាឆ្លើយតបការងារយេនឌ័រ បន្តលើកទឹកចិត្តផ្តល់ការគាំទ្រ ផ្តល់ឱកាសពេញលេញ និងស្មើភាពជូនមន្រ្តីរាជការជានារី ក្នុងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត។

ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បន្ថែមថា គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បង្កលក្ខណៈ អំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហឹង្សា លើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ព្រមទាំងធ្វើឱ្យស្ត្រី និងក្មេងស្រីគ្រប់រូបសុទ្ធតែអាចទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm