សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងរៀបចំសន្និបាតបូកសរុប​​​លទ្ធផលការងារអាណត្តិទី៥និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសាខាអាណត្តិទី៦

2025/03/11 10:24:52 pm        73

  ស្វាយរៀង ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ បានរៀបចំសន្និបាតសាខា អាណត្តិទី ៦ (២០២៥-២០៣០) ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅអគារសនិ្នបាត(គជ់ស្វាយព្រៃ)សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក្រោមវត្តមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកជំទាវដួង វណ្ណា ប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងជាប្រធានអង្គសន្និបាត ព្រមទាំងមានការអញ្ជើញចូលរួម សមាជិក-សមាជិកាពេញសិទ្ធិ   មន្ត្រីបច្ចេកទេស ទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៏តាមមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស អង្គភាពរដ្ឋ និងអាជីវករសរុបចំនួនជាង២០០នាក់ ផងដែរ ។ គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖ ១- ស្តាប់ កែសម្រួល និងអនុម័តរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងអាណត្តិទី ៥ និងផែនការទិសដៅអនុវត្តបន្តអាណត្តិទី ៦ (២០២៥-២០៣០)២- បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាអាណត្តិទី ៦  ៣- ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា ។ ក្នុងឱកាសនោះដែរ សន្និបាតសាខា បានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី ៦ ដែលមានសមាសភាព១៥នាក់ (ស្ត្រី៤នាក់) ។យោងកំណត់ហេតុកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការសាខា អាណត្តិទី ៦ សម្រេចឯកភាពគ្នាជាឯកឆន្ទ ជ្រើសរើស ឯកឧត្តម ប៉េង ពោធិ៍សា ជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ហែម ពិសិដ្ឋ អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងលោកជំទាវ ភួង សារី ជាលេខាធិការ គណៈកម្មាធិការសាខា ។

ថ្លែងមានប្រសាសន៏បិទសន្តិបាត នាឪកាសនោះលោកជំទាវពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រីទាំងអស់ដែលអញ្ជើញមកជួបជុំបារម្ភពិធីបូកសរុបលទ្ធផលការងារមនុស្សធម៌នៅក្នុងអាណត្តិទី 5 របស់ចាខាកាកបាទក្រហមកម្ពុជានៅថ្ងៃនេះដោយក្តីនឹករលឹក។

ក្នុងនាមសម្តេចប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះគណះកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តអាណត្តិទី៥ ដែលកន្លងមកបានចូលរួមអនុវត្តគោលការគ្រឹះ របស់កាកបាទក្រហមកម្ពុជា ក្នុងវិសយ័មនុស្សធម៏ ក្នុងកិច្ចការសង្គ្រោះពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជាមួយនិងរាជរដ្ឋាភិបាល បានទាន់ពេលវេលា រហូតធ្វើអោយពលរដ្ឋកាន់តែមានជំនឿមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត។

 លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា នូវបានណែនាំដល់ ថ្នាក់ដឹកនាំគណះកម្មាធិការ ដែលត្រូវបានអង្គបោះឆ្នោតផ្តល់ការទុកចិត្តបន្តដឹកនាំវិសយ័ការងារមនុស្សធម៏ ត្រូវបន្តអនុវត្តការងារសេសសល់ សិក្សាស្វែងយល់ ពីវិធីរកមូលនិធិ ដើម្បីទ្រទ្រង់សកម្មភាព តាមគ្រប់មធ្យោបាយ ពិសេសសហការជាមួយរដ្ឋបាលមូលដ្ឋាន ក្នុងការស្វែងរក និងផ្តល់ស្បៀងអោយបានដល់ដៃអ្នកដែលអត់ឃ្លានពិតប្រាកដ ដើម្បីបញ្ជៀស ការគ្រោះដល់អាយុជីវិតពលរដ្ឋឈឺគ្មានការព្យាបាល និងស្លាប់ដោយអត់បាយ ។ ដោយ ៖ ភា សារិទ្ធ


 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm