របាំទេពមនោរម្យ នឹងសម្តែងក្នុងព្រឹតិ្តការណ៍បិទមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ២០២១ នៅថ្ងៃស្អែកនេះ

2021/11/25 07:21:18 pm        637

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមយកសិល្បៈទស្សនីយភាព (របាំទេពមនោរម្យ) មកសម្តែងក្នុងព្រឹតិ្តការណ៍បិទមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ២០២១ នាថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ស្អែកនេះ។ ដោយឡែកការតាំងពិព័រណ៍នៅសារមនី្ទរជាតិ បន្តរហូតដល់ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២១ ទើបបិទបញ្ចប់ការតាំងពិព័រណ៍។

ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ BTVនៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ​២០២១នេះថា សិល្បៈទស្សនីយភាពក្រសួងវប្បធម៌ នឹង​ធ្វើ​ពិធី​បិទ​នាថ្ងៃទី២៦​ ខែវិចិ្ឆកា ឆ្នាំ២០២១ស្អែកនេះ ​ទន្ទឹម​នឹង​នោះ​ក្រសួង​ក៏​បានយករបាំទេពមនោរម្យ មក​សម្តែងក្នុងព្រឹតិ្តការណ៍បិទមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១ ដែល​ជា​ព្រឹតិ្តការណ៍​អម ផ្លូវការ​មួយក្នុងចំណោមព្រឹតិ្តការណ៍អមផ្សេងៗទៀត នៃASEM13​ ដោយបង្ហាញពី​ភាព​ជំរុញ​នៃ​វប្ប​ធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។

ដោយឡែកនៅសារមនី្ទរជាតិ នឹងបញ្ចប់ការតាំងពិព័រណ៍នៅថ្ងៃទី៣០ ខែ​វិចិ្ឆកា ឆ្នាំ២០២១។ សិល្បៈទស្សនីយភាពទាំង៣ ដូចជាការសម្តែងរបាំប្រពៃណី របាំសហសម័យ និងតន្រី្ត គឺដំណើរ​ការ​បាន​ល្អ និងការចាក់បញ្ចាំងខ្សែភាព ​ក៏ដំណើរការបានល្អ និងការតាំងពិព័រណ៍ក៏បន្ត​រហូត​ដល់​ថ្ងៃទី៣០ ខែវិចិ្ឆកា ​ឆ្នាំ​២០២១​ឲ្យភ្ញៀវជាតិ ​និងអន្តរជាតិចូលទស្សនា ​ដោយឥតគិតថ្លៃ។

ឯកឧត្តម បណ្ឌិត បានបន្តទៀតថា មហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១ ក្រោមចំណងជើងថា អាស៊ី និង​អឺរ៉ុប​ ចំណងវប្បធម៌​ គឺជាមហោស្រពសិល្បៈចម្រុះ​ ដែលប្រព្រឹតិ្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅរាជ​ធានីភ្នំពេញ ​ប្រទេសកម្ពុជា ​និងតាមប្រព័ន្ធអនឡាញ។ នៅឆ្នាំនេះ ព្រឹតិ្តការណ៍ជាង៣០ ​ដែលមានសិល្បករអាស៊ី ​និងអឺរ៉ុប ​ជាង១០០នាក់ នឹងបង្ហាញ​អំពីភាព​ចម្រុះនៃវប្បធម៌​ ដ៏សម្បូរបែប ​និងការសហការប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​ដ៏​អស្ចារ្យ​ពីអាស៊ី និងអឺរ៉ុប ​តាមរយៈការសម្តែងល្ខោន របាំ តន្រី្ត ​ការតាំងពិព័រណ៍ ​និងវេទិការជជែកពិភាក្សា។

តាមរយៈនៃព្រឹតិ្តការណ៍ដ៏ប្រវតិ្តសាស្រ្តដែលប្រទេសកម្ពុជា ទើបតែចាប់ផ្តើមធ្វើលើកទី១នេះ ឯកឧត្តមបណ្ឌិត គឹម ពីនន់ ក៏រំពឹងថាកម្ពុជា ​នឹងទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគិន ជាពិសេស​ចំណង​ទាក់ទង​រវាងប្រជាជន ​និង​ប្រជា​ជន​អឺរ៉ុប កាន់តែស្វែងយល់ពីគ្នា​តាមរយៈការ​សម្តែង​សិល្បៈចម្រុះនេះផងដែរ៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm