ក្រុមមន្រ្តីបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងមួយករណីនៅភាគនិរតីប្រទេសម៉ិកស៊ិក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ និងមនុស្សជាង ២០នាក់ បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងនោះធ្លាក់ចូលទៅក្រុងជ្រោះជ្រៅ។
គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃចន្ទ (១០ មីនា) ភ្លាមៗបន្ទាប់ពីម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) នៅពេលរថយន្តដឹកអ្នកដំណើរមួយគ្រឿង ដែលធ្វើដំណើរពីទីក្រុង Oaxaca ទៅកាន់ក្រុង Tehuantepec បានបាត់បង់ការគ្រប់គ្រងនៅចំណុចផ្លូវកោងក្នុងតំបន់ជ្រលងភ្នំ ហើយក៏បានធ្លាក់ចូលទៅក្នុងេជ្រោះដ៏ជ្រៅមួយ នេះបើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
មន្រ្តីរដ្ឋ Oaxaca បានបញ្ជាក់ថា មនុស្ស ១៨នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុនេះ ហើយក្នុងចំណោមនោះមានកុមារជាច្រើន ខណៈមនុស្ស ២៤នាក់ផ្សេងទៀតរងរបួស។
សេចក្ដីរាយការណ៍ពីសារព័ត៌មាន Milenio ដែលដកស្រង់មន្រ្តីនគរបាល បានឱ្យដឹងថា អ្នកបើកបររថយន្តក្រុងបានបាត់បង់ការគ្រប់គ្រងលើចំណុចផ្លូវកោងមួយកន្លែង ដោយសារតែខ្វះបទពិសោធន៍ក្នុងស្ថានផ្លូវបែបនេះ ដែលបណ្ដាលឱ្យរថយន្តក្រឡាប់ទៅម្ខាង រួចក៏ធ្លាក់ចូលជ្រោះជម្រៅជិត ២០០ម៉ែត្រ៕