បេតិកភណ្ឌបណ្ណសារសារមន្ទីរទួលស្លែង ជាឯកសារដែលមានគុណតម្លៃជាប្រវត្តិសាស្ត្រ ហើយទទួលការទុកដាក់ និងអភិរក្សយ៉ាងម៉ត់ចត់

2025/03/11 10:45:45 pm        297

សារមន្ទីរទួលស្លែង រៀបចំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងរវាងមន្ត្រី បុគ្គលិកបណ្ណសារដ្ឋាន។ វគ្គបណ្ដុះបណ្ដាលនេះ មានមន្ត្រីជំនាញអភិរក្សបណ្ណសារ សារមន្ទីរ ២រូប គឺលោកស្រី ស្តាន់ សំរិតពិសី និងលោកស្រី ប៊ុន ធីតា ចែករំលែកចំណេះដឹងផ្នែកទ្រឹស្ដី និងបទពិសោធអភិរក្សបណ្ណសារ ទៅកាន់មន្ត្រី និងបុគ្គលិកចំនួន៤រូប ចាប់ពីថ្ងៃទី១០ ដល់១៩ ខែមីនា ឆ្នាំ២០២៥ ដើម្បីមន្រី្ត និងបុគ្គលិកទាំងអស់ បានស្វែងយល់ពីផ្នែកការងារអភិរក្សឯកសារបានទូលំទូលាយ។

លោកស្រី ស្តាន់ សំរិតពិសី អនុប្រធានផ្នែកឯកសារ នៃសារមនី្ទរទួលស្លែង បានថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះថា បច្ចុប្បន្ននេះ បុគ្គលិកនៅផ្នែកបណ្ណសារដ្ឋាន មានចំនួនប្រមាណ១០រូប ប៉ុន្តែមន្រី្តជំនាញខាងផ្នែកជួសជុលឯកសារ មានចំនួន២រូប គឺទទួលបន្ទុកលើផ្នែកខុសៗគ្នា ដូចជា៖ ផ្នែកថតចម្លងឯកសារ (ឌីជីថាយ) ជួសជុលឯកសារ ស្រាវជ្រាវស្វែងរកបងប្អូន និងស្រាវជ្រាវធ្វើសារណា និងរៀបចំការតាឡុកដាក់ក្នុងកុំព្យូទ័រ។ ជាមួយគ្នានោះដែរលោកស្រី បានពន្យល់ថា ពាក្យថាបណ្ណសារ គឺជាឯកសារដែលមានតម្លៃសម្រាប់មនុស្សទូទៅ ក៏ដូចជាមនុស្សជាតិ។ មានប្រជាជនមួយចំនួនតូចមិនសូវស្វែងយល់ពីបណ្ណសារ ប៉ុន្តែបណ្ណសារនៅក្នុងសារមនី្ទរទួលស្លែងនេះ ពិតជាមានសារសំខាន់ ដោយសារបណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានអង្គការយូណេស្កូ បញ្ជូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិ។ នេះមានន័យថា ឯកសារទាំងនេះ មានតម្លៃជាសាកល ត្រូវបានចាត់ទុកជាបេតិកភណ្ឌឯកសារ របស់មនុស្សជាតិ និងទាមទារឱ្យមានការអភិរក្ស។

 លោកស្រី ស្តាន់ សំរិតពិសី បានបញ្ជាក់ទៀតថា បណ្ណសារ នីមួយៗនៅក្នុងសារមនី្ទរទួលស្លែង បានបញ្ជាក់ដូចជា ចម្លើយសារភាពរបស់ជនរងគ្រោះ ប្រវតិ្តរូបរបស់ជនរងគ្រោះ និងឯកសារសំណេរដោយដៃផ្ទាល់ ឯកសារនិយាយពីបញ្ជីចេញ-បញ្ជីចូល និងឯកសារផ្ទាំងក្រដាស់ធំៗដែលនិយាយពីអង្កការលេខក្នុងសម័យខ្មែរក្រហម។

ចំណែកលោក មុត វុទី្ធ និងកញ្ញា កែន សុលីនដា បុគ្គលិកផ្នែកបណ្ណសារ នៃសារមនី្ទរទួលស្លែង ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា កិច្ចការនេះពិតជាមានសារសំខាន់ យើងបានដឹងហើយថាឯកសារ មានសភាពចាស់ ពុក ផុយ ប្រសិនបើយើងគ្មានការទប់ស្កាត់ និងការអភិរក្សនោះទេ វាធ្វើឲ្យឯកសាររបស់យើងខូចខាតកាន់តែខ្លាំង ហើយឯកសារដែលមាននៅក្នុងសារមនី្ទរទួលស្លែង គឺជាឯកសារដែលមានតម្លៃជាទីបំផុត សម្រាប់មនុស្សជាតិ ដែលបានបន្សល់ទុកតាំងពីសម័យខ្មែរក្រហម។

សូមបញ្ជាក់ផងដែរថា បេតិកភណ្ឌបណ្ណសារ សារមន្ទីរទួលស្លែង ជាឯកសារដែលមានគុណតម្លៃជាប្រវត្តិសាស្ត្រហើយទទួលការទុកដាក់ និងអភិរក្សយ៉ាងម៉ត់ចត់។ ប៉ុន្តែបណ្ណសារ ក៏ដូចឯកសារដទៃទៀតដែរ សុទ្ធសឹងមានអាយុកាលចំណាស់ ហើយត្រូវប្រឈម នឹងការវិវត្តសារធាតុគីមី ក្នុងធម្មជាតិ ឬខូចខាតដោយសកម្មភាពមនុស្ស។ ដូច្នេះបណ្ណសារ ត្រូវការព្យាបាល ឬជួសជុលអោយមានសភាពរឹងមាំ អាចរក្សាទុកបានយូរអង្វែង ដើម្បីជាគុណប្រយោជន៍ការស្រាវជ្រាវរបស់មនុស្សជំនាន់ក្រោយ។ ចាប់ពីឆ្នាំ២០១៩ សារមន្ទីរបានចាប់ផ្ដើមកម្មវិធីអភិរក្សបណ្ណសារ ដោយផ្ដោតលើការធានាស្ថានភាពក្នុងឃ្លាំងឱ្យមានសុវត្ថិភាព ការអភិរក្ស និងជួសជុល ថតចម្លង និងការបណ្ដុះបណ្ដាលផងដែរ៕ 

 អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm