ក្រុមប្រឹក្សាសន្តិសុខ UN នឹងជួបប្រជុំគ្នា ជុំវិញស្តុកអ៊ុយរ៉ានីញ៉ូមជិតកម្រិតគ្រាប់បែក របស់អ៊ីរ៉ង់

2025/03/11 03:52:51 pm        42

ក្រុមអ្នកការទូតបាននិយាយកាលពីថ្ងៃចន្ទ (១០ មីនា) ថា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នឹងធ្វើកិច្ចប្រជុំបិទទ្វារយ៉ាងសំខាន់មួយនៅថ្ងៃពុធ (១២ មីនា) ស្អែកនេះ ជុំវិញការពង្រីកឃ្លាំងស្តុកសារធាតុអ៊ុយរ៉ានីនីញ៉ូមដែលខិតនៅជិតកម្រិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

កិច្ចប្រជុំនេះ ត្រូវបានស្នើដោយសមាជិកចំនួន៦ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាចំនួន១៥ រួមមានបារាំង ក្រិក ប៉ាណាម៉ា កូរ៉េខាងត្បូង អង់គ្លេស និងសហរដ្ឋអាមេរិក។

អ្នកការទូតនិយាយថា ពួកគេក៏ចង់ឱ្យក្រុមប្រឹក្សា ពិភាក្សាគ្នាអំពីកាតព្វកិច្ចរបស់អ៊ីរ៉ង់ ក្នុងការផ្តល់ឱ្យអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គឺទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA នូវ "ព័ត៌មានចាំបាច់ដើម្បីបញ្ជាក់អំពីបញ្ហាលេចធ្លោទាក់ទងនឹងសម្ភារៈនុយក្លេអ៊ែរមិនបានប្រកាស ដែលបានរកឃើញនៅទីតាំងជាច្រើនក្នុងប្រទេសអ៊ីរ៉ង់"។

អ៊ីរ៉ង់ បដិសេធថាខ្លួនមិនចង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ តែទោះជាយ៉ាងនេះក្ដី IAEA ព្រមានថា នេះគឺជាការបង្កើនល្បឿនដ៏គ្រោះថ្នាក់នៃសារធាតុអ៊ុយរ៉ានីញ៉ូម ដល់កម្រិតភាពសុទ្ធរហូតដល់ ៦០% ដែលជិតដល់កម្រិតអាវុធប្រហែល ៩០%។ រដ្ឋលោកខាងលិចនិយាយថា កម្មវិធីស៊ីវិលណាមួយគឺមិនចាំបាច់ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដល់កម្រិតខ្ពស់បែបនេះ ហើយថា ពុំមានប្រទេសណាដែលធ្វើដូច្នេះដោយមិនផលិតគ្រាប់បែកនុយក្លេអ៊ែរឡើយ ប៉ុន្តែអ៊ីរ៉ង់និយាយថា ខ្លួនកំពុងធ្វើកម្មវិធីនុយក្លេអ៊ែរសន្តិភាពប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am