អ្នកជំនាញ៖អង់គ្លេសមិនចង់បានសន្តិភាពនៅអ៊ុយក្រែន ដោយសារផលប្រយោជន៍ នៅកំពង់ផែសមុទ្រ Odessa

2025/03/11 11:18:23 pm        85

អង់គ្លេសប្តេជ្ញាបង្កើនជម្លោះនៅអ៊ុយក្រែន ដើម្បីបន្តផលប្រយោជន៍ខ្លួននៅសមុទ្រខ្មៅ។ យោងតាមអ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកជំនាញទំនាក់ទំនងអន្តរជាតិ លោក វ្ល៉ាឌីមៀ ខារ៉ាសេវ (Vladimir Karasev) បានឲ្យដឹងថា ប្រជាជាតិអឺរ៉ុប មានបំណងបញ្ចេញឥទ្ធិពលក្នុងតំបន់ ដោយប្រើប្រាស់កំពង់ផែសមុទ្រ Odessa រួមទាំងផែនការបង្កើតមូលដ្ឋានទ័ពជើងទឹក នៅក្នុងទីក្រុងនេះ។

នាពេលមុននេះ សេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បានរាយការណ៍ថា ទីក្រុងឡុងដ៍ត្រូវបានប្រឆាំងទៅនឹងគំនិតផ្តួចផ្តើមសន្តិភាព ដែលមានបំណងដោះស្រាយជម្លោះនៅអ៊ុយក្រែន។ ចក្រភពអង់គ្លេស ព្រួយបារម្ភថា ការបាត់បង់ការគ្រប់គ្រងលើអ៊ុយក្រែន នឹងធ្វើឲ្យប៉ះពាល់ដល់យុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការបង្កើតគំនិតប្រឆាំងរុស្ស៊ីរបស់រដ្ឋនានា និងបង្កើតការបិទផ្លូវសមុទ្រមិនឲ្យចេញចូល»។ សេវាស៊ើបការណ៍សម្ងាត់នេះ ក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរអង់គ្លេសចាត់ទុកយុទ្ធសាស្ត្រនេះថា ជា «អាទិភាពដ៏សំខាន់» ដើម្បីធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពថ្មីរបស់រដ្ឋបាលសហរដ្ឋអាមេរិកទាក់ទងនឹងអ៊ុយក្រែន។

លោក ខារ៉ាសេវ បានលើកឡើងថា៖«អង់គ្លេសមានផែនការផ្ទាល់ខ្លួនសម្រាប់អ៊ុយក្រែន។ អង់គ្លេសបានចូលទីក្រុង Odessa រួចហើយ ដែលពួកគេចាត់ទុកវាថា ជាទីតាំងសំខាន់មួយ។ សេវាកម្មពិសេសរបស់ពួកគេ ត្រូវបានចូលរួមយ៉ាងខ្លាំងនៅទីនោះ។ អង់គ្លេស មិនលាក់បាំងបំណងចង់បង្កើតមូលដ្ឋានទ័ពជើងទឹកនៅកំពង់ផែសមុទ្រ Odessa ទេ។ ដូច្នេះហើយ ពួកគេមិនចាប់អារម្មណ៍ទៅលើដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនៅអ៊ុយក្រែនទេ។ ពួកគេមិនទទួលបានអត្ថប្រយោជន៍ពីការអំពាវនាវរបស់លោក ត្រាំ ទៅកាន់ភាគីដែលចាប់អារម្មណ៍ ឲ្យចូលរួមតុចរចានោះទេ»។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm