សហជីព និងកម្មកររោងចក្រ អរគុណរាជរដ្ឋាភិបាលចំពោះការបន្តផ្តល់របបថែទាំសុខភាពដោយមិនគិតថ្លៃ និងមិនរើសអើងវណ្ណៈ

2025/03/11 11:25:58 pm        397

ភ្នំពេញ ៖ សហជីព និងក្រុមកម្មកររោងចក្រ បានសម្តែងការអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប់ជានិច្ចមកកាន់កម្មករ កម្មការនី។ ជាពិសេសការបន្តផ្តល់របបសន្តិសុខសន្តិសង្គមផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋ ទាំងអស់ដោយគ្មានការរើសអើង។

​លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១១ ខែមីនានេះ បានលើកឡើងថា សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានរាជរដ្ឋាភិបាលនៅក្នុងនីតិកាលអាណត្តិទី៧ ពង្រីកវិសាលភាពសេវាប្រើប្រាស់ ក៏ដូចជាពង្រឹងទៅលើការអនុវត្តការផ្តល់សេវា និងការទទួលយកសេវាប្រើប្រាស់របស់សមាជិក ប.ស.ស.។ ម្យ៉ាងទៀតមើលឃើញថា សេវា ប.ស.ស. ពិតជាផ្តល់នូវសារៈសំខាន់ ហើយបានកាត់បន្ថយយ៉ាងច្រើនលើការចំណាយក្នុងគ្រួសាររបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋ ជាបុគ្គលស្វ័យនិយោជន៍ជាដើមក្តី ទៅលើការប្រើប្រាស់សេវាថែទាំសុខភាពតាមរយៈប័ណ្ណ ប.ស.ស. ដោយមានទំនុកចិត្ត និងកក់ក្តៅជាខ្លាំង ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ និងមានការរងចាំសម្របសម្រួលពីក្រុមមន្រ្តី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទាក់ទិនការប្រើប្រាស់សេវាថែទាំសុខភាពតាមរយៈប័ណ្ណ ប.ស.ស. នេះដែរ កម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងដែរថា ឆ្លងកាត់បទពិសោធន៍ក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស. ជាច្រើនលើក ច្រើនសារកន្លងមកនេះ គឺពិតជាមានភាពងាយស្រួល និងមានអារម្មណ៍ថាកក់ក្តៅនៅពេលទៅទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ ប.ស.ស.ទាំងអស់ គឺមិនមានកំណត់ចំនួនដង និងមិនតម្រូវឲ្យមានការបង់ថ្លៃសេវាព្យាបាលផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ បានណែនាំដល់ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល ត្រូវតាមដានឱ្យបានជាប់លាប់ចំពោះការប្រើប្រាស់សេវា ប.ស.ស របស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការរើសអើងចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់សេវានេះឡើយ ខណៈប័ណ្ណ ប.ស.ស មានអត្ថប្រយោជន៍ច្រើនដល់កម្មករនិយោជិត ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺ ប.ស.ស ជាអ្នករ៉ាប់រងទាំងអស់៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        142
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm