អាជីវកម្ម KTV រាង្គសាល ឌីស្កូតែកមួយចំនួននៅភ្នំពេញ ត្រៀមបើកដំណើរការក្រោយថ្ងៃទី៣០ វិច្ឆិកា

2021/11/25 07:35:27 pm        1.3 K

ភ្នំពេញ ៖ បន្ទាប់ពីក្រសួងទេសចរណ៍ជូនដំណឹងអោយរដ្ឋបាលរាជធានីខេត្ត ត្រៀមរៀបចំបើកដំណើរអាជីវកម្មខារ៉ាអូខេ KTV ក្លឹប​កម្សាន្តរង្គសាល ឌីស្កូតែកឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកានេះ នៅពេលមានម្ចាស់អាជីវកម្មទាំងអស់ បានរៀបចំទីតាំងរួចរាល់ ដើម្បីត្រៀមបើកដំណើរវិញ ក្រោមការអនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធាន​សុវត្ថិ​ភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP ។

បើតាមតំណាងម្ចាស់អាជីវកម្ម Millionaire បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា មូលដ្ឋាន​អាជីវកម្ម​ទេស​ចរណ៍ទាំងបីប្រភេទរបស់លោក ក៏ដូច មូលដ្ឋានអាជីវកម្មទេសចរណ៍​នានាទៀត​ នៅក្នុងរាជធានីភ្នំពេញ ​ត្រូវបាន​ថ្នាក់​ដឹក​នាំមន្ត្រីជំនាញទេសចរណ៍​រាជធានី​ចុះត្រួត​ពិនិត្យដើម្បីត្រៀមបើកឡើងវិញក្រោយថ្ងៃទី៣០​ ខែវិច្ឆិកា។

តំណាងអាជីវកម្មទេសចរណ៍រូបនេះ បន្តថា ជារួមយើងមានការអរគុណប្រមុខថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាលជាខ្លាំង ​ដែល​​ប្រកាស​ឱ្យម្ចាស់អាជីវកម្ម​ដែល​មានហានីភ័យ​ខ្ពស់ រៀបចំ​ទីតាំង​ត្រៀមខ្លួន​បើកឡើងវិញ ​ខណៈ​បណ្តាអាជីវកម្ម​ទាំង​នោះ​រួមមាន​ ខារ៉ាអូខេ KTV ក្លឹបកម្សាន្តរង្គសាល ឌីស្កូតែកជាដើម​ រងការបិទជិត២ឆ្នាំកន្លងមកនេះ។

បើតាមលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា នៅពេលថ្មីៗរដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយអំពីការដាក់ឱ្យអនុវត្តវិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​បៀហ្គា​ឌិន​ ខារ៉ាអូខេ ​ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ហើយ​មាន​បណ្តាម្ចាស់អាជីវកម្ម ​និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ​ប្រមាណ​ជាង១០០​ទីតាំងគឺបានដឹង និង​បាន​ត្រៀម​លក្ខណៈសម្បត្តិគ្រប់គ្រាន់​ពីវិធាន​សុវត្តិភាពស្របតាមនីតិវិធី​ស្តង់ដារ​អប្បបរមា(SOP) ស្រប​តាម​គន្លងប្រក្រតីភាពថ្មី ​ត្រៀមបើកក្រោយថ្ងៃទី៣០ ​ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ម៉ម វាសនា បន្តថា អនុវត្តតាមសេចក្តីណែនាំ​ក្រសួង​ទេសចរណ៍ផង និងរដ្ឋបាលរាជ​ធានី​ភ្នំពេញផ​ង នៅពេលនេះ យើងបន្តចុះវាយតំលៃទីតាំងអាជីវកម្មដែល​បានត្រៀម​បើក​មួយ​ចំនួន​ហើយ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថាក្រោយការចុះត្រួតពិនិត្យ​សម្រេច​អនុញ្ញាត​អោយ​បើក​​ឡើងវិញនេះដែរ​ គ្រប់រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវ​រៀប​ចំ​យន្ត​ការ​បន្ត​ត្រួតពិនិត្យ​តាម​ដាន​បន្ថែម​ទៀត​អោយ​បាន​ហ្មត់​ចត់​លើ​ការ​អនុវតវិធាន​សុវត្ថិភាពទេសចរណ៍ និង​នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាSOP ​សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ​ក្លឹប​កម្សាន្ត រង្គសាល ឌីស្កូតែក ​ហើយក្នុងករណីម្ចាស់អាជីវកម្មទាំងនោះ​មិនបានអនុវត្តត្រឹមត្រូវតាមវិធាន​ និងនីតិវិធី SOP នេះ​ទេ រដ្ឋបាលរាជធានីខេត្តត្រូវចាត់វិធានការនានា បន្ថែមតម្រូវអោយបិទអាជីវកម្ម និង​ត្រូវ​ទទួល​ខុសត្រូវនៅចំពោះ​មុខ​ច្បាប់៕

អត្ថបទ ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm