បន្ទាប់ពីជួបជាមួយសមភាគីបារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីស ប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu បាននិយាយថា ប្រទេសម៉ុលដាវី និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣០លានអឺរ៉ូ (៣២,៥លានដុល្លារ) កាលពីថ្ងៃចន្ទ (ទី១០ ខែមីនា) ដើម្បីបង្កើនប្រសិទ្ធភាពថាមពលរបស់រដ្ឋក្រោយសម័យសូវៀត។
លោកស្រី Sandu បានប្រាប់សន្និសីទសារព័ត៌មានរួមមួយថា កិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារ Francaise de Developpement នឹងជួយ «កាត់បន្ថយកាកសំណល់ថាមពល ការចំណាយទាប និងពង្រឹងឯករាជ្យថាមពលរបស់យើង»។
រដ្ឋាភិបាលគាំទ្រអឺរ៉ុបរបស់ម៉ុលដាវី បានចោទប្រកាន់រុស្ស៊ីថា បានបង្កើតវិបត្តិថាមពលដោយសិប្បនិម្មិត ដើម្បីធ្វើឲ្យប្រទេសមានអស្ថិរភាព នៅមុនការបោះឆ្នោតសភា បន្ទាប់ពីក្រុមហ៊ុនផលិតឧស្ម័នរុស្ស៊ី Gazprom បានផ្អាកការនាំចេញឧស្ម័នទៅកាន់តំបន់ផ្តាច់ខ្លួន Transdniestria។ រុស្ស៊ីបានប្រាប់ថា បញ្ហានេះ គឺមកពីវិបត្តិ នៅប្រទេសម៉ុលដាវី។
ចំណែកលោក Macron បាននិយាយកាលពីថ្ងៃចន្ទថា ម៉ុលដាវីកំពុងប្រឈមនឹងការប៉ុនប៉ងកាន់តែច្បាស់ខ្លាំងឡើងៗរបស់រុស្ស៊ី ក្នុងការធ្វើឲ្យប្រទេសមានអស្ថិរភាពដែលមានព្រំដែនរួមជាមួយអ៊ុយក្រែន និងដែលចង់ចូលរួមជាមួយសហភាពអឺរ៉ុប នៅឆ្នាំ២០៣០៕