Apple និង Meta អាចនឹងប្រឈមការផាកពិន័យតិចតួច ជុំវិញការបំពានច្បាប់ប្រឆាំងទំនុកចិត្តរបស់ EU

2025/03/12 12:23:19 am        42

បុគ្គលដែលបានដឹងដោយផ្ទាល់ អំពីបញ្ហានេះ កាលពីថ្ងៃចន្ទ (ទី១០ ខែមីនា) បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple និង Meta Platforms នឹងត្រូវប្រឈមជាមួយការផាកពិន័យតិចតួច ជុំវិញការចោទប្រកាន់ថា បានបំពានច្បាប់ដ៏សំខាន់ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងឥទ្ធិពលរបស់ក្រុមហ៊ុនទាំង២។

ក្រុមហ៊ុនទាំង២ បានស្ថិតនៅក្នុងគោលដៅស៊ើបអង្កេតរបស់គណៈកម្មការអឺរ៉ុប ចាប់តាំងពីឆ្នាំមុន ពាក់ព័ន្ធនឹងលទ្ធភាពនៃការរំលោភលើច្បាប់ទីផ្សារឌីជីថល (DMA) ដែលអាចធ្វើឲ្យក្រុមហ៊ុនខាតបង់រហូតដល់ ១០ភាគរយនៃការលក់ប្រចាំឆ្នាំជាសកលរបស់ពួកគេ។

ចំណាត់ការនេះ ដែលបានក្លាយជាច្បាប់នៅក្នុងខែឧសភា ឆ្នាំ២០២៣ ព្យាយាមធ្វើឲ្យមានភាពកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការផ្លាស់ប្ដូរ រវាងសេវាកម្មអនឡាញនានាដែលកំពុងប្រកួតប្រជែងគ្នា ដូចជាសេវាបណ្ដាញសង្គម កម្មវិធីស្វែងរកតាមអ៊ីនធឺណិត និងអេបស្ត័រ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនតូចៗប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំបាន។

ប្រភពបានបន្ថែមថា ស្ថាប័នអនុវត្តច្បាប់ប្រឆាំងទំនុកចិត្តរបស់សហភាពអឺរ៉ុប គឺផ្តោតលើការធ្វើឲ្យប្រាកដថា ក្រុមហ៊ុនទាំងនោះគោរពតាមច្បាប់ ជាជាងការដាក់ទណ្ឌកម្ម ចំពោះពួកគេ ដោយពន្យល់ពីហេតុផលសម្រាប់ការផាកពិន័យតិចតួចនេះ។

ហើយពួកគេបានបញ្ជាក់បន្ថែមថា ហេតុផលផ្សេងទៀត គឺការរំលោភរយៈពេលខ្លី ពោលគឺ DMA ទើបចូលជាធរមាននៅឆ្នាំ២០២៣ និងបរិយាកាសភូមិសាស្ត្រនយោបាយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm