លោក Trump ព្រមានថា ការចាប់ខ្លួនសកម្មជនប៉ាឡេស្ទីននៅសាកលវិទ្យាល័យ Columbia គឺជា«អ្នកទី១នៃមនុស្សជាច្រើន»

2025/03/12 12:27:38 am        63

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃចន្ទថា ការចាប់ខ្លួន និងការនិរទេស ដែលអាចកើតមានសម្រាប់សកម្មជនប៉ាឡេស្ទីន ដែលបានជួយដឹកនាំការតវ៉ា នៅសកលវិទ្យាល័យ Columbia នឹងក្លាយជា «អ្នកដំបូងគេក្នុងចំណោមមនុស្សជាច្រើន» នៅពេលដែលរដ្ឋបាលរបស់លោក បង្ក្រាបបាតុកម្មនៅបរិវេណសាកលវិទ្យាល័យប្រឆាំងនឹងអ៊ីស្រាអែល និងសង្រ្គាមនៅតំបន់ហ្កាហ្សា។

លោក Mahmoud Khalil ជាអ្នករស់នៅសហរដ្ឋអាមេរិកស្របច្បាប់ ដែលជានិស្សិតបញ្ចប់ការសិក្សា នៅ សាកលវិទ្យាល័យ Columbia រហូតដល់ខែធ្នូ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ នៅទីក្រុងញូវយ៉ក ហើយបានត្រូវដឹកតាមយន្តហោះ ទៅកាន់ពន្ធនាគារអន្តោប្រវេសន៍ ក្នុងរដ្ឋ Louisiana ។

លោក ត្រាំ បានសរសេរនៅក្នុងសារបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«យើងដឹងថាមាននិស្សិតកាន់តែច្រើន នៅសាកលវិទ្យាល័យ Columbia និងសាកលវិទ្យាល័យផ្សេងទៀត នៅទូទាំងប្រទេស ដែលបានចូលរួម ក្នុងសកម្មភាពគាំទ្រភេរវករ ប្រឆាំងជនជាតិជ្វីហ្វ និងប្រឆាំងជនជាតិអាមេរិក»។ «យើងនឹងស្វែងរកចាប់ខ្លួន និងនិរទេសអ្នកគាំទ្រភេរវករទាំងនេះ ចេញពីប្រទេសរបស់យើង — នឹងមិនឲ្យវិលត្រឡប់មកវិញទៀតទេ»។

ប៉ុន្តែចៅក្រមសហព័ន្ធម្នាក់ នៅទីក្រុងញូវយ៉ក បានបញ្ជាកាលពីថ្ងៃចន្ទថា លោក Khalil មិនត្រូវបាននិរទេសទេ ខណៈពេលដែលតុលាការ បានចាត់ទុកថា ជាការតតាំងតាមផ្លូវច្បាប់ ដែលធ្វើឡើងដោយមេធាវីរបស់ខ្លួន។ សវនាការ ត្រូវបានគ្រោងធ្វើនៅថ្ងៃពុធ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm