អង្គការសុខភាពពិភពលោក (WHO)បានព្រមានថា ការសម្រេចចិត្តដ៏លំបាក នឹង «មិនអាចជៀសផុត» នៅក្នុងឯកសារផ្ទៃក្នុង ដែលបានឃើញដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃអង្គារនេះ បានប្រកាសពីការផ្អាក ជ្រើសរើសបុគ្គលិក និងការកំណត់រយៈពេលមួយឆ្នាំ លើកិច្ចសន្យាមានរយៈពេលកំណត់ថ្មី។
ឯកសារនេះ បានឲ្យដឹងថា អង្គការ WHO បានចាប់ផ្តើមការងារ «អាទិភាព» ដើម្បីធ្វើឲ្យទីភ្នាក់ងារសុខភាពពិភពលោក មាននិរន្តរភាព ដោយបន្ថែមថា បុគ្គលិកកំពុងធ្វើការ ដើម្បីទទួលបានមូលនិធិបន្ថែមពីប្រទេសនានា ម្ចាស់ជំនួយឯកជន និងសប្បុរសជន។