ដោយត្រូវរងការវាយប្រហារយ៉ាងខ្លាំងពីការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិក ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ កំពុងដោះស្រាយការទាមទារពីបុគ្គលិកបច្ចុប្បន្ន និងជាអតីតបុគ្គលិកឲ្យសម្រួបសម្រួលជាមួយក្រុងវ៉ាស៊ីនតោន និងផ្តល់ការរ៉ាប់រងលើការចំណាយសម្រាប់ការនិរទេសទ្រង់ទ្រាយធំ។
ដូចទីភ្នាក់ងារមនុស្សធម៌ជាច្រើនទៀតដែរ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) បាននិងកំពុងដំណើរមិនបានល្អ ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) វិលត្រឡប់មកសេតវិមានវិញ នៅក្នុងខែមករា ដោយជំរុញរបៀបវារៈប្រឆាំងជនអន្តោប្រវសន៍ និងបង្កកភ្លាមៗនូវជំនួយបរទេសភាគច្រើនរបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបស់អង្គការ IOM បាននិយាយថា៖«ការកាត់បន្ថយការផ្តល់មូលនិធិទាំងនេះ ប៉ះពាល់ដោយផ្ទាល់ ដល់សមត្ថភាពរបស់ IOM ក្នុងការជួយដល់ប្រជាជនដែលងាយរងគ្រោះបំផុតមួយចំនួនរបស់ពិភពលោក» ដោយព្រមានថា ការសម្រេចកាត់បន្ថយជំនួយនេះ នឹង «នាំទៅរកឲ្យរងទុក្ខលំបាកកាន់តែខ្លាំង ការកើនឡើងការធ្វើទេសន្តរប្រវេសន៍ និងអសន្តិសុខកាន់តែធ្ងន់ធ្ងរ»។
ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ ដែលនៅចុងឆ្នាំមុន បានផ្តល់ការងារដល់មនុស្សប្រហែល ២២.០០០នាក់ បានបញ្ឈប់រាប់ពាន់នាក់ពីការងាររួចទៅហើយ។