អ្នកជំងឺផ្ទុកវីរុសហ៊ីវកេនយ៉ាខ្លាចតែស្លាប់ ខណៈការកាត់ជំនួយអាមេរិកធ្វើឲ្យឱសថពន្យាជីវិតជាប់នៅក្នុងឃ្លាំង

2025/03/12 12:52:09 am        64

នៅមណ្ឌលកុមារកំព្រា Nyumbani Children's Home ស្ថិតក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា ក្មេងៗផ្ទុកវីរុសហ៊ីវនាំគ្នាលោតលេងលើត្រាំប៉ូលីន(Trampoline) សើចយ៉ាងសប្បាយរីករាយ ដោយបិទបាំងក្តីបារម្ភកើនឡើងនៅក្នុងចំណោមបុគ្គលមណ្ឌលមួយនេះចំពោះអនាគតរបស់ពួកគេ ពេលដែលការកាត់ផ្តាច់ជំនួយសហរដ្ឋអាមេរិក ធ្វើឲ្យអាក់ខានដល់ការផ្គត់ផ្គង់ឱសថពន្យាជីវិតដ៏ចាំបាច់សម្រាប់ពួកគេ ។

ការបង្កកជំនួយបរទេសរយៈពេល ៩០ថ្ងៃ បញ្ជាឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្រោយឡើងកាន់អំណាចកាលពីថ្ងៃទី ២០ ខែមករាកន្លងទៅ បានបញ្ឈប់ខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់ផលិតផលវេជ្ជសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសហ៊ីវ និងជំងឺដទៃផ្សេងទៀត ប៉ុន្តែវារារាំងផងដែរ ការចែកចាយឱសថដែលធ្លាប់បានទៅដល់ប្រទេសគោលដៅរបស់វាអស់រយៈពេលជាយូរមកហើយ ។

អ្នកស្រី Tresa Palakudy គឺជាអ្នកគ្រប់គ្រងមណ្ឌលកុមារកំព្រា Nyumbani Children's Homeនិយាយថា បើសិនជាពួកគេបញ្ឈប់ថ្នាំប្រឆាំងមេរោគ ARV ដល់ពេលនោះ រឿងអាក្រក់បំផុតនឹងកើតឡើងនៅទីនេះ ។ ពួកយើងនឹងបាត់បង់ពួកគេម្នាក់ម្តងៗ ។

គ្លីនិកសុខភាពនៅជិតនោះ បានចែកចាយការផ្គត់ផ្គង់ថ្នាំប្រឆាំងមេរោគ ចាប់តាំងពីការបង្កកជំនួយ ធ្វើឲ្យអ្នកជំងឺហ៊ីវដូចជាអ្នកស្រី Alice Okwirry ទទួលបានការផ្គត់ផ្គង់ត្រឹមរយៈពេល ១ខែប៉ុណ្ណោះ ។

អ្នកស្រី Okwirry វ័យ ៥០ឆ្នាំ ដែលមានការព្រួយបារម្ភចំពោះអនាគត ចាប់តាំងពីអ្នកស្រីទទួលដំណឹងថាអាមេរិកកាត់ផ្តាច់ជំនួយនោះ និយាយថា បើសិនជា USAID បញ្ឈប់វា បញ្ឈប់ផ្តល់ហិរញ្ញវត្ថុដល់ពួកយើងសម្រាប់ថ្នាំប្រឆាំងវីរុសហ៊ីវទាំងនេះ តើអ្វីទៅដែលគាត់អាចធ្វើបាននោះ? កូនស្រី Chichi អាយុ ១៥ឆ្នាំរបស់គាត់ ក៏មានផ្ទុះវីរុសហ៊ីវផងដែរ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm