
រថភ្លើងដឹកអ្នកដំណើររាប់រយនាក់ ត្រូវបានវាយប្រហារ និងបញ្ឈប់ដោយក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធនៅក្នុងតំបន់ Balochistan របស់ប្រទេសប៉ាគីស្ថាន។
កងទ័ពរំដោះ Baloch បានបញ្ជាក់ថា ខ្លួនបានវាយប្រហារលើរថភ្លើង Jaffar Express ដែលកំពុងធ្វើដំណើរពីទីក្រុង Quetta ទៅទីក្រុង Rawalpindi។ ហើយក្រុមសកម្មប្រយុទ្ធក៏បានអះអាងដែរថា រថភ្លើងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ៕