CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២ គម្រោង មានទុនប្រមាណ ១ ប៊ីលានដុល្លារអាមេរិក

2025/03/12 02:13:01 am        109

ភ្នំពេញ ៖ រយៈពេល២ខែ ដើមឆ្នាំ២០២៤ នេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២ គម្រោង មានទំហំ ទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារអាមេរិក ដោយបានកើនឡើង ៤៣ គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។

​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ដែលបានអនុម័តក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្នុងនោះក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣២១ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥ ពាន់កន្លែង។ នៅក្នុងចំណោមគម្រោងវិនិយោគទាំងអស់នេះ ក្នុងនោះគម្រោងវិនិយោគដែល មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៣ គម្រោង ខណៈនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ វិញ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោង វិនិយោគចំនួន ១១២ គម្រោង មានទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៤៣ គម្រោង ធៀបនិងឆ្នាំ ២០២៤ ។

សូមបញ្ជក់ថា ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកុម្ភៈ ក្រៅតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោង វិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគ ៣៣ លានដុល្លារអាមេរិក, គម្រោង បង្កើតកែច្នៃលោហធាតុ នៅស្រុកជុំគីរី ខេត្តកំពត មានទុន ៣១ លានដុល្លារអាមេរិក, គម្រោង វិនិយោគរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងជ្រលក់ពណ៌ នៅស្រុកកងពិសី ខេត្តកំពង់ស្ពឺមានទុន ១៨ លានដុល្លារអាមេរិក, គម្រោងបង្កើតរោងចក្រកាត់ដេរ តម្បាញ និងផលិតស្រោមជើង ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាង ១៥ លានដុល្លារអាមេរិក, រោងចក្រ ផលិតវ៉ាលលី និងកាបូបគ្រប់ប្រភេទ នៅស្រុកសំរោង ខេត្តតាកែវ មានទុនជាង ៨ លានដុល្លារអាមេរិក និងនៅតំបន់ផ្សេងៗទៀត។ 

 ចំណែកការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ រោងចក្រផលិតឧបករណ៍ និងសម្ភារៈប្រើប្រាស់ធ្វើពីលោហៈ និង ប្លាស្ទិក នៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង មានទុនវិនិយោគ ២២ លានដុល្លារអាមេរិក និង គម្រោងបង្កើតរោងចក្រផលិត គ្រឿង សង្ហារឹមនៅតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា មានទុនជិត ១៧ លានដុល្លារអាមេរិក៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm