
យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា កងកម្លាំងសន្តិសុខ ៦នាក់នៅលើរថភ្លើង ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ។ ក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន បានវាយប្រហារ និងរឹបអូសយករថភ្លើងមួយខ្សែនៅខេត្តភាគនិរទេស Balochistan ប្រទេសប៉ាគីស្ថាន និងបានចាប់អ្នកដំណើររាប់រយនាក់ធ្វើជាចំណាប់ខ្មាំង ។
ប្រភពព័ត៌មានពីក្រុមហ៊ុនអយស្ម័យយាននៅថ្ងៃអង្គារនេះ បញ្ជាក់ប្រាប់កាសែត Al Jazeeraថា អ្នកដំណើរជាង ៤០០នាក់ បាននៅលើរភ្លើងចំនួន ៩ទូ របស់ក្រុមហ៊ុន Jaffar Express ដែលបានធ្វើដំណើរចេញពីរដ្ឋធានី Quetta ខេត្ត Balochistan ឆ្ពោះទៅកាន់ទីក្រុងភាគខាងជើង Peshawar ។
លោក Shahid Rind គឺជាអ្នកនាំពាក្យខេត្ត Balochistan និយាយថា ការសង្រ្គោះបន្ទាន់ ត្រូវបានប្រកាសនៅមន្ទីរពេទ្យធំស្ថិតក្នុងទីក្រុង Sibi នៅចម្ងាយ ១៦០គ.មពីទីក្រុង Quetta ក្រោយសេចក្តីរាយការណ៍ពីការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លានៅលើរថភ្លើង ។
ក្រុមផ្តាច់ខ្លួនរបស់កងទ័ពរំដោះ Balochistan បានប្រកាសទទួលស្គាល់ការវាយប្រហារនេះ ។ ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងសន្តិសុខស្ថិតនៅក្នុងចំណោមមនុស្សត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ហើយពួកគេព្រមានសងសឹក បើសិនជាកងកម្លាំងសន្តិសុខចុះប្រតិបត្តិការ ៕