ភ្នំពេញ ៖ នគរបាលខណ្ឌច្បារអំពៅស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាលើក្មួយប្រុសនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។
នគរបាលប្រាប់ឲ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីហិង្សានៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ម្នាកពាក់ព័ន្ធករណីហិង្សា និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ សូត្រ សុខថានី ភេទ ប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំពោះជនសង្ស័យ សមត្ថកិច្ចកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ តារាវុទ្ធី



