អ៊ុយក្រែន ត្រៀមទទួលយកបទឈប់បាញ់៣០ថ្ងៃ ខណៈអាមេរិកចាប់ផ្តើមជំនួយនិងចែករំលែកព័ត៌មានចារកម្មឡើងវិញ

2025/03/12 03:05:10 pm        145

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថាអ៊ុយក្រែនបានទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចចរចាសន្តិភាពដ៏សំខាន់រវាងក្រមមន្ត្រីអាមេរិក និងអ៊ុយក្រែន នៅអារ៉ាប៊ីសាអ៊ូឌីត។

លោក Zelensky បាននិយាយបន្ទាប់ពីកិច្ចប្រជុំអស់រយៈពេលជាងប្រាំបីម៉ោងថា សំណើបទឈប់បាញ់ដែលទទួលយកដោយអ៊ុយក្រែនគ្របដណ្តប់លើសមរភូមិជួរមុខទាំងស្រុងនៃការប្រយុទ្ធជាមួយរុស្ស៊ី មិនមែនត្រឹមតែផ្លូវអាកាស និងសមុទ្រប៉ុណ្ណោះទេ។ 

លោក Zelensky បាននិយាយថា "អ៊ុយក្រែនទទួលយកសំណើនេះ យើងចាត់ទុកថាជាចំណុចវិជ្ជមាន យើងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការបែបនេះ ហើយសហរដ្ឋអាមេរិកត្រូវតែបញ្ចុះបញ្ចូលរុស្ស៊ីឱ្យយល់ព្រមដែរ" ដោយបន្ថែមថាបទឈប់បាញ់នឹងចាប់ផ្តើមនៅពេលដែលទីក្រុងមូស្គូយល់ព្រម។

សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមជាមួយអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Jeddah ថា ខ្លួននឹង "លុបចោលការផ្អាកភ្លាមៗលើការចែករំលែកព័ត៌មានចារកម្ម និងបន្តជំនួយសន្តិសុខដល់អ៊ុយក្រែនឡើងវិញ"។ មន្ត្រីអ៊ុយក្រែនមួយរូបបានបញ្ជាក់កាលពីថ្ងៃអង្គារថា ជំនួយសន្តិសុខរបស់អាមេរិកដល់អ៊ុយក្រែនបានដំណើរការឡើងវិញ។  

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយភ្លាមៗបន្ទាប់ពីកិច្ចប្រជុំថា ទំនួលខុសត្រូវនៅពេលនេះ គឺអាស្រ័យលើប្រទេសរុស្ស៊ី ដើម្បីចាត់វិធានការបញ្ចប់សង្រ្គាម។យើងសង្ឃឹមថាពួកគេនឹងឆ្លើយថាយល់ព្រមដើម្បីសន្តិភាព។ បាល់ឥឡូវនេះ ស្ថិតនៅក្នុងដៃរបស់រុស្ស៊ី។

ក្រោយមក ប្រធានាធិបតីអាមេរិកលោក Donald Trump បានស្វាគមន៍ចំពោះព័ត៌មាននេះ ហើយបានប្តេជ្ញាថានឹងនិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីផែនការដ៏សំខាន់ក្នុងសប្តាហ៍នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm