គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារក្នុងចង្កោមទាំង ៩ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលម៉ានី អគារThe Kampus។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ក្រុមការងារតាមចង្កោមនីមួយៗ ក៏ដូចជាពិនិត្យ ពិភាក្សា ឆ្លងយោបល់ផ្សេងៗដើម្បីឈានទៅសម្រេចបាននូវការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
សូមជម្រាបជូនថា អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងក្លាយជាឆ្នាំដំបូងដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកអង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។
តស់! សាកទស្សន៍ទាយទាំងអស់គ្នា តើអង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងមានអ្វីថ្មីប្លែកខ្លះ?



















