អ៊ីរ៉ង់ បន្តជំទាស់យ៉ាងដាច់ខាតថាមិនចរចាជាមួយសហរដ្ឋអាមេរិកឡើយ ជុំវិញកម្មវិធីនុយក្លេអ៊ែរ

2025/03/12 04:10:15 pm        93

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអង្គារ (១១ មីនា) ថា លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានបន្តជំទាស់យ៉ាងដាច់ខាតថា ភាគីអ៊ីរ៉ង់នឹងមិនចរចាជាមួយសហរដ្ឋអាមេរិករឿងកម្មវិធីនុយក្លេអ៊ែរនោះឡើយក្នុងពេលត្រូវគំរាមកំហែង ដោយប្រាប់ទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា "លោកចង់ធ្វើរឿងផ្ដេសផ្ដាសអ្វីក៏ធ្វើទៅ"។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីរបស់លោក Pezeshkian ថា "នេះជារឿងមិនអាចទទួលយកបានទេសម្រាប់អ៊ីរ៉ង់ ដែលអាមេរិក ចេញមកបញ្ជា និងគំរាមកំហែងបែបនេះ។ អ៊ីរ៉ង់នឹងមិនចរចាជាមួយអាមេរិកឡើយ ហើយទីក្រុងវ៉ាស៊ីនតោន ចង់ធ្វើរឿងផ្ដេសផ្ដាសអ្វីក៏ធ្វើទៅចុះ"។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានលើកឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ទីក្រុងតេអេរ៉ង់ នឹងមិនអាចត្រូវគំរាមកំហែង ឬបង្ខំឱ្យចូលតុចរចាទេ មួយថ្ងៃបន្ទាប់ពីលោក Trump និយាយថា លោកផ្ញើលិខិតមួយ ជំរុញឱ្យអ៊ីរ៉ង់ ចូលក្នុងកិច្ចចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ។

ខណៈដែលបង្ហាញពីការបើកចំហចំពោះកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ លោក Trump ក៏បានស្តារឡើងវិញនូវយុទ្ធនាការ "សម្ពាធអតិបរមា" ដែលលោកបានអនុវត្តក្នុងអាណត្តិប្រធានាធិបតីដំបូងរបស់ខ្លួន ដើម្បីផ្តាច់អ៊ីរ៉ង់ពីសេដ្ឋកិច្ចពិភពលោក និងរុញច្រានការនាំចេញប្រេងរបស់អ៊ីរ៉ង់ឱ្យធ្លាក់ដល់សូន្យ ដើម្បីបង្ខំឱ្យចូលមកតុចរចារឿងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

អ៊ីរ៉ង់ បដិសេធជាយូរមកហើយថាមិនចង់បង្កើតអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែទីភ្នាក់ងារ IAEA បានព្រមានថា ទោះយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបង្កើនល្បឿនយ៉ាងគ្រោះថ្នាក់នៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដល់ភាពសុទ្ធ ៦០% ដែលខិតជិតដល់កម្រិតអាវុធប្រហែល ៩០% ទៅហើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm