វីរៈ ដារ៉ា ទម្រាំទទួលភាពស្អាតស្អំ ស្ទើរគិតដល់ផ្លូវអាក្រក់ ព្រោះមិនអស់ចិត្តនឹងកំហុស​អចេតនា​របស់ខ្លួន

2025/03/12 04:35:42 pm        370

ថ្មីៗនេះ អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា វីរៈ ដារ៉ា ទើបទទួលបាននូវភាពស្អាតស្អំរបស់ខ្លួនវិញ ក្រោយ​រងមន្ទិលសង្ស័យករណីប្រព្រឹត្តនូវទង្វើរៀបចំកំណត់លទ្ធផលទុកជាមុន កំឡុងការ​ប្រកួត​ជើង​ឯក​បាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ រវាងកម្ពុជា និងម្ចាស់ផ្ទះសិង្ហបុរី កាលពីខែធ្នូ ដោយ​រូប​គេ​មិន​បានប្រព្រឹត្តដូចការសង្ស័យឡើយ តែជាកំហុសបច្ចេកទេសប៉ុណ្ណោះ។

ទន្ទឹមជាមួយការទទួលបានូវភាពស្អាតស្អំ តាមរយៈសេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា នៅថ្ងៃទី៥ ខែមីនាកន្លងទៅ វីរៈ ដារ៉ា បានសម្ដែងក្ដីរីករាយ និងថ្លែ​ង​អំណរ​គុណ​ដល់ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ ដែលខិត​ខំ​ធ្វើ​ការ​ស៊ើប​អង្កេត​រហូត​ផ្ដល់​នូវ​ភាព​ត្រឹម​ត្រូវ​ដល់​ខ្លួន​វិញ។ ប៉ុន្ដែទម្រាំទទួលបានភាពត្រឹមត្រូវនេះ ដារ៉ា ធ្លាប់ស្ដីបន្ទោសខ្លួនឯង រហូតគិត​ដល់​ផ្លូវ​អាក្រក់​ទៀតផង។

ថ្លែងប្រាប់ក្រុមការងារ BTV កាលពីថ្មីៗ អ្នកចាំទីវ័យក្មេងកំពុងឡើងដៃលេង​ឲ្យព្រះខ័ន​រាជ​ស្វាយ​រៀង​រូប​នេះ បានបញ្ជាក់ថា ទោះបីវាជាកំហុសអចេតនា តែវាជាកំហុសដ៏ធំលើកដំបូងក្នុងអាជីព ហើយ​ក្នុង​ក្រុមជម្រើសជាតិថែមទៀត ។ គ្រានោះ ទោះបីមានការលួងលោម លើកទឹកចិត្ត​យ៉ាង​ណា ​តែគេស្ដាប់មិនចូលឡើយ ស្ទើរបាក់ទឹកចិត្ត ហើយគិតអាក្រក់ទៀតផង តែដើម្បីគ្រួសារ ទើប​រូប​គេ​ព្យាយាមជម្នះដើម្បីបន្ដដំណើរទៅមុខ។ ហើយ ដារ៉ា នឹងយកមេរៀនដ៏អាក្រក់នេះ ដើម្បី​ពង្រឹង​ការ​ខិតខំប្រឹងប្រែងឲ្យបានកាន់តែខ្លាំងថែមទៀត។

សូមរំឮកថា ករណីសង្ស័យលើអ្នកចាំទី វីរៈ ដារ៉ា បានកើតឡើង កំឡុងការប្រកួតពានរង្វាន់​ប្រចាំ​តំបន់​ពូល​A កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្របពេលកម្ពុជា បានចាញ់សិង្ហបុរី ២-១ ដែល ២​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ រកបានដោយងាយ នៅដើមវគ្គទី១ បន្ទាប់ពីការបញ្ជូន​បាល់​មិន​បាន​ល្អ​របស់​ដារ៉ា។ ការណ៍នេះ ទើបបង្កឲ្យអ្នកគាំទ្រមានការសង្ស័យរូបគេរៀបចំលទ្ធផលទុកជាមុន ហើយ​សហព័ន្ធ​ក៏បានបើកការស៊ើបអង្គេតលើករណីនេះ និងបានប្រកាស​ពី​លទ្ធផល​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​កាលពី ១សប្ដាហ៍មុនថា វីរៈ ដារ៉ា ពុំមានអ្វីពាក់ព័ន្ធទៅនឹងការសង្ស័យទាំងអស់នោះទេ។ ផ្ទុយទៅវិញ កំហុសដែលកើតឡើង នាពេលនោះ គឺជាកំហុសបច្ចេកទេសនៃការលេង ដោយ​អចេតនា​ប៉ុណ្ណោះ៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm