មេដឹកនាំពិភពលោក ស្វាគមន៍កិច្ចព្រមព្រៀងរបស់អ៊ុយក្រែន លើសំណើបទឈប់បាញ់

2025/03/12 05:07:49 pm        144

បណ្ដាមេដឹកនាំពិភពលោក កាលពីថ្ងៃអង្គារ (១១ មីនា) បានស្វាគមន៍យ៉ាងកក់ក្ដៅនូវសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលអ៊ុយក្រែន បានយល់ព្រម ហើយបាននិយាយថា ឥឡូវនេះគឺអាស្រ័យលើរុស្ស៊ី ប៉ុណ្ណោះក្នុងការបញ្ចប់ការប្រយុទ្ធ។

គួរឱ្យដឹងថា អ៊ុយក្រែនបានយល់ព្រមទទួលយកសំណើរបស់អាមេរិក សម្រាប់បទឈប់បាញ់ ៣០ថ្ងៃភ្លាមៗ និងចាត់វិធានការឆ្ពោះទៅរកការស្តារសន្តិភាពយូរអង្វែង នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់អាមេរិក និងអ៊ុយក្រែន ក្នុងកិច្ចប្រជុំនៅអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអង្គារ។ បន្ថែមពីលើនេះ ភាគីទាំងពីរក៏យល់ព្រមសម្រេចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននូវកិច្ចព្រមព្រៀងទូលំទូលាយសម្រាប់ការអភិវឌ្ឍធនធានរ៉ែដ៏សំខាន់របស់អ៊ុយក្រែន។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងប្រធានគណៈកម្មការអឺរ៉ុប ក្នុងសេចក្តីថ្លែងការណ៍ដំណាលគ្នាលើបណ្ដាញសង្គម X បានស្វាគមន៍ព័ត៌មានស្តីពីកិច្ចចរចារវាងអាមេរិក និងអ៊ុយក្រែន រួមទាំងសំណើសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។ ប៉ូឡូញ និយាយថា នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាព ខណៈបារាំង ចក្រភពអង់គ្លេស និងមេដឹកនាំអន្តរជាតិផ្សេងទៀតបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះរឿងនេះ។

សេតវិមាន អបអរវឌ្ឍភាពដ៏ល្អ ខណៈលោកប្រធានាធិបតី Donald Trump លើកឡើងថា លោកសង្ឃឹមថារុស្ស៊ី នឹងយល់ព្រមចំពោះផែនការនេះ។ មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskiy ក៏បានរីករាយនឹងដំណឹងនេះ ដោយនិយាយថា បទឈប់បាញ់គឺជា "សំណើវិជ្ជមាន" ដែលគ្របដណ្តប់ជួរមុខនៅក្នុងជម្លោះ មិនមែនគ្រាន់តែការប្រយុទ្ធគ្នាតាមផ្លូវអាកាស និងផ្លូវទឹកនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm