អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៨នាក់នៅហ្កាហ្សា ខណៈកិច្ចចរចាបទឈប់បាញ់បានបន្ត

2025/03/12 05:20:21 pm        123

ក្រុមមន្ត្រីប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៨នាក់នៅតំបន់ហ្កាហ្សាស្ទ្រីប និងបីនាក់ទៀតនៅតំបន់វេសប៊ែង ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ទោះបទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា បានធ្វើឡើងយ៉ាងទូលំទូលាយចាប់តាំងពីចុងខែមករាមកក៏ដោយ។

កងកម្លាំងអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់រយនាក់នៅហ្កាហ្សាក្នុងអំឡុងបទឈប់បាញ់ ដែលយោធានិយាយថា បានចូលទៅជិតកងទ័ពរបស់ខ្លួន ឬចូលទៅក្នុងតំបន់គ្មានការអនុញ្ញាត។

ក្រុមហាម៉ាស និយាយថា ការចរចាបទឈប់បាញ់ថ្មីបានចាប់ផ្តើមកាលពីថ្ងៃអង្គារ។ អ៊ីស្រាអែលចង់ឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងពាក់កណ្តាលដែលនៅសេសសល់ជាថ្នូរនឹងការសន្យាក្នុងការ ចរចាបទឈប់បាញ់យូរអង្វែង។ប្រេសិតពិសេសអាមេរិក លោក Steve Witkoff និងគណៈប្រតភូមកពីអ៊ីស្រាអែល បានទៅដល់រដ្ឋធានីដូហា ប្រទេស កាតាដើម្បីពិភាក្សាបទឈប់បាញ់នៅហ្កាហ្សា។

ផ្ទុយទៅវិញ ក្រុមហាម៉ាស ចង់ចាប់ផ្តើមការចរចាលើដំណាក់កាលទីពីរដ៏លំបាកនៃបទឈប់បាញ់ ក្នុងនោះចំណាប់ខ្មាំងនៅសល់នឹងត្រូវបានដោះលែង ហើយកងកម្លាំងអ៊ីស្រាអែលនឹងដកចេញពីហ្កាហ្សា។គេជឿថាក្រុមហាម៉ាសមានចំណាប់ខ្មាំងនៅរស់២៤នាក់ និងសាកសព ៣៥ នាក់ផ្សេងទៀត។ 

អ៊ីស្រាអែលកំពុងព្យាយាមបង្ខំក្រុមហាម៉ាសឱ្យទទួលយកផែនការរបស់ខ្លួនដោយកាត់ផ្តាច់អគ្គិសនី អាហារ ឱសថ និងទំនិញផ្សេងទៀតទាំងអស់ដល់ប្រជាជនប៉ាឡេស្ទីនជាង ២ លាននាក់នៅហ្កាហ្សា។ អង្គការសហប្រជាជាតិ និងភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌ផ្សេងទៀតនិយាយថា អ៊ីស្រាអែលកំពុងបំពានច្បាប់អន្តរជាតិ។ 

អង្គការសហប្រជាជាតិនិយាយថា ការហាមប្រាមរបស់អ៊ីស្រាអែលលើអាហារ ប្រេងឥន្ធនៈ អគ្គិសនី និងជំនួយមនុស្សធម៌ផ្សេងទៀតមិនឲ្យចូលហ្កាហ្សារយៈពេល១០ ថ្ងៃចុងក្រោយនេះ កំពុងកែប្រែវឌ្ឍនភាពក្នុងការទទួលបានការផ្គត់ផ្គង់ដល់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ក្នុងអំឡុងពេលប្រាំមួយសប្តាហ៍នៃបទឈប់បាញ់ ខណៈគ្រោះទុរភិក្សកើនឡើង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm