លោកស្រី ដោ សម្ជស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ថា រថយន្តបាញ់ផ្សែងចំនួន ១គ្រឿង តម្លៃ ៨៣.៦៧២ដុល្លារអាមេរិក ដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុន ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញហើយ។ អ្នកជំនាញជប៉ុននឹងផ្តល់វគ្គបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់រថយន្តនេះដល់មន្រ្ដីជំនាញរបស់អង្គភាពបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងសបា្តហ៍នេះ។
លោកស្រីបន្ថែមថា ចំពោះកម្មវិធីប្រគល់-ទទួលផ្លូវការ នឹងរៀបចំធ្វើក្នុងសបា្តហ៍ខាងមុខនេះ។
លោកស្រីបញ្ជាក់ថា រថយន្តនេះមានមុខងារជួយបាញ់ផ្សែងចេញពីអគារកំពុងឆេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមសង្គ្រោះអាចប្រតិបត្តិការសង្រ្គោះបានទាន់ពេលវេលា៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា





