ពលរដ្ឋអ៊ុយក្រែន មិនជឿថារុស្ស៊ី នឹងយល់ព្រមលើសំណើបទឈប់បាញ់នោះទេ

2025/03/12 06:15:26 pm        93

បន្ទាប់ពីដំណឹងសំណើបទឈប់បាញ់ក្នុងសង្រ្គាមបានលេចឡើងនៅថ្ងៃអង្គារ (១១ មីនា) ប្រជាពលរដ្ឋអ៊ុយក្រែនជាច្រើនបានសម្ដែងអារម្មណ៍របស់ខ្លួន ដោយនិយាយថា ពួកគេមិនជឿនោះទេ ដែលថារុស្ស៊ី នឹងយល់ព្រមលើបទឈប់បាញ់នោះ។ ស្រ្តីជនជាតិអ៊ុយក្រែនវ័យ ៣៦ឆ្នាំម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា "ទេ យើងមិនជឿទេថានឹងមានបទឈប់បាញ់ពីភាគីរុស្ស៊ី"។

នៅពេលត្រូវអ្នកសារព័ត៌មានសាកសួរថា តើរុស្ស៊ីអាចនឹងយល់ព្រមលើកិច្ចព្រមពញរៀងបទឈប់បាញ់ថ្មីនោះឬទេ អុ្នកស្រុកអ៊ុយក្រែនជាច្រើនផ្សេងទៀតបានលើកឡើងថា "រុស្ស៊ីនឹងមិនអាចព្រមនោះឡើយ"។ ពួកគេបន្ថែមថា "រុស្ស៊ីមិនដែលយល់ព្រមលើសំណើបែបនេះតាំងតែពីឆ្នាំ២០១៤ មក ដូច្នេះពលរដ្ឋអ៊ុយក្រែន មិនសូវជឿចិត្តភាគីរុស្ស៊ីនោះទេ។

ខណៈដែលសម្ដែងភាពវិជ្ជមាន និងរីករាយនឹងដំណឹងនេះ អ្នកស្រុកក៏និយាយផងដែរថា ពួកគេនៅតែមិនជឿឡើយថាអ៊ុយក្រែន អាចសម្រេចបានសន្តិភាព។

គួរបញ្ជាក់ថា អ៊ុយក្រែន បានយល់ព្រមទទួលយកសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ ៣០ថ្ងៃភ្លាមៗ និងចាត់វិធានការឆ្ពោះទៅរកការស្តារសន្តិភាពយូរអង្វែង បន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់អាមេរិក និងអ៊ុយក្រែន ក្នុងកិច្ចប្រជុំនៅអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអង្គារ (១១ មីនា) ម្សិលមិញនេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm