ក្រសួងអប់រំអាមេរិក នឹងបន្ថយបុគ្គលិកពាក់កណ្តាល ខណៈលោក Trump ចង់បិទភ្នាក់ងារនេះ

2025/03/12 06:17:59 pm        145

ក្រសួងអប់រំសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (១១ មីនា) ថា ខ្លួននឹងបញ្ឈប់ការងាររបស់បុគ្គលិកជិតពាក់កណ្តាល ក្នុងជំហានមួយដែលអាចបិទក្រសួងនេះទាំងមូល ខណៈភ្នាក់ងាររដ្ឋាភិបាល បានព្យាយាមដើម្បីបំពេញតាមកាលកំណត់របស់លោកប្រធានាធិបតី Donald Trump ក្នុងផែនការសម្រាប់រលកបញ្ឈប់ការងារទ្រង់ទ្រាយធំជាលើកទីពីរ។

ក្រសួងអប់រំបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការបញ្ឈប់ការងារនេះគឺជាផ្នែកមួយនៃ "បេសកកម្មចុងក្រោយ" របស់ខ្លួន ដោយសំដៅលើការប្តេជ្ញាចិត្តរបស់លោក Trump ក្នុងការលុបបំបាត់ក្រសួងអប់រំ ដែលគ្រប់គ្រងប្រាក់ ១,៦សែនកោដិ៍ដុល្លារ នៅក្នុងកម្ចីមហាវិទ្យាល័យ អនុវត្តច្បាប់សិទ្ធិស៊ីវិលនៅក្នុងសាលារៀន និងផ្តល់មូលនិធិសហព័ន្ធសម្រាប់តំបន់ដែលខ្វះខាត។

នៅពេលត្រូវសាកសួរថា តើការបណ្ដេញចេញពីការងារនេះនឹងនាំទៅដល់ការរុះរើក្រសួងអប់រំឬអត់ រដ្ឋមន្រ្តីអប់រំ លោកស្រី Linda McMahon ឆ្លើយថា "ពិតហើយ! ការធ្វើដូច្នេះគឺជាបំណងរបស់លោកប្រធានាធិបតី"។ ការបញ្ឈប់ការងារនេះនឹងធ្វើឱ្យក្រសួងនៅសល់តែបុគ្គលិក ២.១៨៣នាក់ប៉ុណ្ណោះ ដោយធ្លាក់ចុះពីតួលេខ ៤.១៣៣នាក់ នៅពេលលោក Trump ទើបចូលកាន់តំណែងក្នុងខែមករា។

ការបណ្ដេញបុគ្គលិកទាំងនេះគឺជាជំហានចុងក្រោយបង្អស់ក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់លោក Trump ដើម្បីកាត់បន្ថយកម្លាំងពលកម្មរបស់រដ្ឋាភិបាល ដែលដឹកនាំដោយលោកមហាសេដ្ឋី Elon Musk និងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm