រដ្ឋាភិបាលសំឡេងភាគច្រើនស្តួចស្តើងស្តាំនិយមកណ្តាលរបស់នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Luis Montenegro បានដួលរលំ កាលពីថ្ងៃអង្គារ ក្រោយចាញ់ការបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងសភា។ សមាជិកសភា បានបោះឆ្នោត ១៤២សំឡេងទល់នឹង៨៨សំឡេង ដោយមិនមានអនុប្បវាទប្រឆាំងញត្តិឡើយ។

វាបានកើតឡើងបន្ទាប់ពីកាន់តំណែងបានត្រឹមតែ១១ខែប៉ុណ្ណោះ ហើយទំនងជានឹងចាប់ផ្តើមការបោះឆ្នោតមុនអណត្តិ ដែលជាលើកទី៣របស់ប្រទេសក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ។
ញត្តិនេះ ត្រូវបានបង្ហាញកាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមប្រឆាំងបានចោទសួរពីសុចរិតភាពរបស់លោក Montenegro លើការលើការដោះស្រាយក្រុមហ៊ុនប្រឹក្សាយោបល់ដែលលោកបានបង្កើតឡើង ហើយបច្ចុប្បន្ននេះត្រូវបានគ្រប់គ្រងដោយកូនប្រុសរបស់លោក។

លោកបានច្រានចោលការប្រព្រឹត្តខុស ឬកង្វះក្រមសីលធម៌របស់ក្រុមហ៊ុន ដែលមានកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជនជាច្រើន។
រដ្ឋបាលរបស់លោកពេលនេះមានតួនាទីជារដ្ឋាភិបាលចាំផ្ទះ។ វានឹងអាស្រ័យលើប្រធានាធិបតី លោក Marcelo Rebelo de Sousa ថាតើនឹងត្រូវអំពាវការបោះឆ្នោតសភាថ្មី ឬយ៉ាងណា។