ដំរីអាស៊ីនៅតំបន់ព្រៃឡង់ មានលក្ខណៈធនធានសេនេទិចខ្ពស់ជាងជួរភ្នំក្រវាញ និងតំបន់ខាងកើត​នៃប្រទេសកម្ពុជា

2025/03/12 07:13:15 pm        240

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ដែល BTV ទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ការសិក្សាស្រាវជ្រាវជាលើកដំបូងដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងគេហទំព័រដ៏ល្បី PeerJ នៅថ្ងៃបានផ្តល់នូវទិន្នន័យការប៉ាន់ប្រមាណអំពីចំនួនដំរីអាស៊ីនៅតំបន់ខ្ពង់រាបភាគខាងជើង។ ការសិក្សានេះត្រូវបានធ្វើឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាននៅឆ្នាំ២០២០ ដល់២០២១ នារដូវប្រាំង ដោយប្រើប្រាស់បច្ចេកទេសនៃការប្រមូលសំណាក DNA ដែលមិនមានផលប៉ះពាល់ដល់សត្វនៅតំបន់ការពារចំនួន៣គឺ សំខាន់ៗរួមមាន ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃឆែប។ ការសិក្សាសេនេទិចនេះបានធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពី Royal Zoological Society of Scotland។

សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា មានដំរីអាស៊ី ៥១ក្បាលរស់នៅក្នុងតំបន់ទាំងនេះ ដែលជាចំនួនច្រើនជាងការប៉ាន់ស្មានពីសិក្សាស្រាវជា្រវពីមុន ហើយដំរីអាស៊ីនៅតំបន់ទេសភាពព្រៃឡង់នេះ មានលក្ខណៈធនធានសេនេទិចខ្ពស់ជាងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបខាងកើត ដែលជាកត្តាសំខាន់ក្នុងការបន្តរស់រានមានជីវិតនៃប្រភេទនេះក្នុងរយ:ពេលវែង។ ជាមួយនឹងទីជម្រកសមស្របដែលនៅសេសសល់ក្នុងតំបន់នេះ ដំរីអាស៊ីអាចនឹងវត្តមានកើនឡើង ប្រសិនបើតំបន់ទាំងនេះត្រូវបានការពារឲ្យបានតឹងរ៉ឹង។

ការសិក្សាស្រាវជ្រាវនេះគឺជាការសិក្សាលើកទី២ ដែលមានការបោះពុម្ភផ្សាយក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់បច្ចេកទេសនៃការប្រមូលសំណាក DNA ក្នុងការប៉ាន់ប្រមាណអំពីទំហំនៃចំនួនដំរីអាស៊ី និងជាការសិក្សាដំបូងអំពីលក្ខណៈសេនេទិចលើប្រភេទដំអាស៊ី ដែលមិនធ្លាប់ធ្វើឡើងលើប្រភេទសត្វព្រៃណាមួយនៅក្នុងប្រទេសកម្ពុជា។ វាក៏ជាការស្រាវជ្រាវលើកដំបូងក្នុងប្រទេសកម្ពុជា ក្នុងពេលតែមួយនៃការវាយតម្លៃលើចំនួនដំរីអាស៊ី លក្ខណៈសេនេទិច និងភាពសមស្របនៃទីជម្រក។ ការសិក្សាទម្រង់បែបនេះមិនមានច្រើនឡើយនៅទូទាំងពិភពលោក ដែលធ្វើឱ្យការសិក្សាស្រាវជ្រាវនេះក្លាយជាគំរូដ៏មានសក្តានុពលសម្រាប់ការសិក្សាទម្រង់ស្រដៀងគ្នានៅទូទាំងពិភពលោក។

លោក Pablo Sinovas នាយកអង្គការសត្វព្រៃនិងរុក្ខជាតិ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា  ដោយសារសត្វព្រៃនៅទូទាំងពិភពលោក បាននិងកំពុងមានការធ្លាក់ចុះ ដោយសារការបាត់បង់ និងភាពរេចរឹលនៃជម្រក ដូច្នេះ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងប្រភេទនេះ ដែលមានការរស់នៅជាក្រុមតូចៗ និងបែកខ្ញែកពីគ្នា។ នៅក្នុងការសិក្សានេះ យើងបានប្រើប្រាស់នូវបច្ចេកទេសរួមគ្នានៃការវិភាគគំរូម៉ូលេគុល និងទីតាំង ដើម្បីវាយតម្លៃពីចំនួនដំរីអាស៊ី លក្ខណៈសេនេទិច និងការវាយតម្លៃភាពសមស្របនៃទីជម្រក។ ទោះបីជាចំនួនដំរីអាស៊ីមានចំនួនតិចក៏ដោយ ប្រភេទនេះ មានលក្ខណៈសេនេទិចពិសេស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរស់រានមានជីវិតរយៈពេលវែង។ គួបផ្សំនឹងជម្រកដ៏សំខាន់ដែលមាននៅក្នុងតំបន់នេះ វាជាឱកាសដ៏ល្អសម្រាប់ការស្តារនូវវត្តមាននៃប្រភេទនេះ។លោកបានបន្តថា ការសិក្សារបស់យើងផ្តល់នូវមូលដ្ឋានវិទ្យាសាស្ត្រដ៏រឹងមាំសម្រាប់សកម្មភាពអភិរក្សលើប្រភេទនេះ ហើយយើងសង្ឃឹមថា វាក៏អាចធ្វើជាគំរូសិក្សាស្រាវជ្រាវស្រដៀងគ្នាសម្រាប់ថនិកសត្វធំៗដែលកំពុងប្រឈមនឹងបញ្ហាប្រហាក់ប្រហែលគ្នានៅទូទាំងពិភពលោក។

លោកបណ្ឌិត Alex Ball ប្រធានផ្នែកអភិរក្ស WildGenes នៃ Royal Zoological Society of Scotland បានមានប្រសាសន៍ថា ការមានលក្ខណៈធនធានសេនេទិចខ្ពស់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគតដ៏យូរអង្វែងរបស់ប្រភេទនេះ ដូច្នេះហើយយើងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលទ្ធផលនៃគម្រោងនេះ។ វាគឺជាកិច្ចខិតខំប្រឹងប្រែងជាក្រុមដោយដៃគូមកពីប្រទេសកម្ពុជា និងស្កុតឡែន។ ឥឡូវនេះ យើងសង្ឃឹមថា នឹងពង្រីកវិធីសាស្រ្តនេះ នៅទូទាំងប្រទេសកម្ពុជា និងនៅតំបន់ផ្សេងទៀត ដោយជួយពង្រឹងទិន្នន័យជាក់លាក់បន្ថែមទៀតនៃចំនួនដំរីអាស៊ី ដែលជាទិន្នន័យសំខាន់ក្នុងការស្វែងរកវិធីសាស្ត្រដើម្បីកាត់បន្ថយការបាត់បង់នៃប្រភេទនេះ។

គួរបញ្ជាក់ដែរថា ដំរីអាស៊ីត្រូវបានចាត់ចូលជាប្រភេទជិតផុតពូជ ហើយត្រូវបានប៉ានប្រមាណថាមានចំនួនប្រមាណ ៤០០-៦០០ក្បាលប៉ុណ្ណោះនៅក្នុងព្រៃនៃប្រទេសកម្ពុជា។ លទ្ធផលរកឃើញនៃការសិក្សានេះគូសបញ្ជាក់អំពីសក្តានុពលនៃតំបន់ទេសភាពព្រៃឡង់ ដែលនឹងអាចក្លាយជាជម្រកដ៏សំខាន់សម្រាប់សត្វដំរីអាស៊ី ដែលរួមចំណែកដល់គោលដៅអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm