ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយទទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថា រហូតមកដល់ពេលនេះ ប្រជាជនប្រហែល ៣,៥០០នាក់ បានឆ្លងកាត់ចូលទៅក្នុងប្រទេសអេហ្ស៊ីប ពីតំបន់ហ្កាហ្សា កាត់តាមច្រកទីក្រុង Rafah ចាប់តាំងពីសហភាពអឺរ៉ុប ចាប់ផ្តើមបេសកកម្មស៊ីវិលរបស់ខ្លួនឡើងវិញ ដើម្បីត្រួតពិនិត្យការឆ្លងកាត់ព្រំដែន កាលពីថ្ងៃទី៣១ ខែមករា ។

លោកស្រី Kallas និយាយបន្ថែមថា ក្នុងចំណោមអ្នកដែលបានឆ្លងចូលទៅក្នុងប្រទេសអេហ្ស៊ីប មានប្រជាជនជាង២.០០០នាក់ កំពុងត្រូវការការព្យាបាលផ្នែកវេជ្ជសាស្ត្រ។

ច្រកឆ្លងកាត់ទីក្រុង Rafah ត្រូវបានបិទសម្រាប់ប្រជាជន ដែលចាកចេញពីតំបន់ហ្កាហ្សា ចាប់ពីខែឧសភា ឆ្នាំ ២០២៤ រហូតដល់ការចាប់ផ្តើមកិច្ចព្រមព្រៀងបទឈប់បាញ់និងដោះលែងចំណាប់ថ្នូរ នៅខែមករា ឆ្នាំ ២០២៥។